លោក ហួត ហាក់ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

Posted By: RoogRog Robot | 27-Jul-2024 18:29:13

2024-07-27 06:26pm

(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងនោះក៏មានការចូលរួមពីលោក ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី កុល ធារិន សមាជិការដ្ឋសភា (តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម) លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ លោកពូ ស៊ិន សុខុន ប្រធានក្រុមប្រឹក្សា ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ១៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...