កម្ពស់ទឹកទំនប់វារីអគ្គីសនីកំចាយ កើនឡើងខ្លាំង! អាជ្ញាធរខេត្តកំពត ជូនដំណឹងពីការបើកទ្វារទឹកមួយដើម្បីរំដោះចេញ

Posted By: RoogRog Robot | 27-Jul-2024 04:10:24

2024-07-27 06:03pm

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គីសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គីសនី នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ តាមលក្ខណៈបច្ចេកទេស។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្ដែងនៅតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គីសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូលអាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ ក្រុមការងារនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី ដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស។

សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពអាកាសធាតុនឹងមានព្យុះឈ្មោះ ហ្គ្សាមី (Gaemi) បន្តគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...