(វ៉ាស៊ីនតោន)៖ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរដ្ឋចំនួន៧ ដែលគេចាត់ទុកថាជារដ្ឋ swing states ឬរដ្ឋសំខាន់ៗដែលអាចនឹងកំណត់ថាតើរវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មីនេះ។ រដ្ឋទាំងនោះរួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ ប៉ុន្តែ ការស្ទង់មតិបានបង្ហាញថាលោក ត្រាំ និងលោកស្រី ហារីស កំពុងមានសំឡេងស្មើគ្នានៅក្នុងរដ្ឋសំខាន់ៗទាំងនេះដែលធ្វើឱ្យគេពិបាក ព្យាករលទ្ធផល។
សហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធបោះឆ្នោត Electoral College ឬអង្គបោះឆ្នោត។ តាមរយៈប្រព័ន្ធបោះឆ្នោតនេះ ប្រជាជនអាមេរិកមិនមែនជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ គឺអង្គបោះឆ្នោតទាំង ៥៣៨រូប ដែលមានសិទ្ធិជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ ដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីទៀតសោត លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបាន អង្គបោះឆ្នោតយ៉ាងហោច ២៧០រូប។ ក៏ប៉ុន្តែចុះប្រសិនបើបេក្ខជនទាំង២ ទទួលបានចំនួនអង្គបោះឆ្នោតស្មើគ្នា តើវានឹងមានរឿងអ្វីកើតឡើង?
ត្រង់ចំណុចនេះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានកំណត់ថាប្រសិនបើបេក្ខជនប្រធានាធិបតីទាំង២ មិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងអង្គបោះឆ្នោត២៧០ទេនោះ ឬក៏ទទួលបានអង្គបោះឆ្នោត ស្មើគ្នា ២៦៩ ទល់នឹង២៦៩ នោះការសម្រេចចិត្តលើអ្នកឈ្នះ-ចាញ់នឹងត្រូវប្រគល់ទៅឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក។ បានន័យថាសភាតំណាងរាស្ត្រ ឬរដ្ឋសភានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៥ ខណៈព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី។
* ជាង២០០ឆ្នាំហើយ មិនដែលមាន
ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ មិនធ្លាប់មានការបោះឆ្នោតប្រធានាធិបតីអាមេរិកណា ដែលបេក្ខជនប្រធានាធិបតី២រូប ទទួលបានអង្គបោះឆ្នោតស្មើគ្នានោះទេ។ ករណីបែបនេះត្រូវបានគេហៅថា <
* រដ្ឋមួយ មានសន្លឹកឆ្នោតមួយ
បើតាមសេវាស្រាវជ្រាវសភាអាមេរិក Congressional Research Service (CRS) រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែមានសំឡេងឆ្នោតមួយសន្លឹកដូចគ្នាៗ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយមិនគិតថារដ្ឋនោះតូច ឬធំ ឬក៏មានប្រជាជនច្រើន ឬតិចនោះឡើយ។ ឧទាហរណ៍៖ រដ្ឋ Wyoming ដែលមានទំនោរបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋមានប្រជាជនរស់នៅ ៥០០ ០០០នាក់ គឺមាន ឥទ្ធិពល ឬសន្លឹកឆ្នោតតែមួយសន្លឹកដូចគ្នាទៅនឹងរដ្ឋ California ដែលមានទំនោរបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ និងមានប្រជាជន ៣៩លាននាក់រស់នៅ។
ដោយឡែក រដ្ឋធានីវ៉ាស៊ីនតោ ដែលមានអង្គបោះឆ្នោត៣រូបដែរនោះ គឺមិនត្រូវបានអនុញ្ញាត ឬមិនមានសន្លឹកឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងការបោះឆ្នោត <
គួរបញ្ជាក់ថា ការបោះឆ្នោត <