ប្រធានសមាគមសប្បុរសធម៌ខ្មែរក្រោម៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បង្ហាញថា សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រាជរដ្ឋាភិបាល មិនដែលភ្លេចបងប្អូនខ្មែរក្រោមនោះឡើយ (Video inside)

Posted By: RoogRog Robot | 05-Nov-2024 16:48:41

2024-11-05 04:44pm

(ខ្មែរក្រោម)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរក្រោម បានលើកឡើងថា តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចបងប្អូនខ្មែរក្រោមនោះឡើយ ជាក់ស្តែងតាមរយៈមហាព្រឹត្តិការណ៍មួយនេះ បានសបញ្ជាក់យ៉ាងច្បាស់​ពីទឹកចិត្ត​របស់សម្តេចទាំងទ្វេរមកលើបងប្អូនខ្មែរក្រោម។

លោក សឿង សុធានី បានថ្លែងបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មកដែនដីខ្មែរក្រោមនេះ គឺជាព្រឹត្តិការជាប្រវត្តិសាស្ត្រ និងជាព្រឹត្តិការដ៏អស្ចារ្យដែលក្នុងនាមជាសាច់ឈាមខ្មែរតែមួយ ដែលកឋិនទាននេះ​មានន័យជ្រៅ និងច្រើនយ៉ាងណាស់ និងបានផ្តល់ផលប្រយោជន៍ជាច្រើនយ៉ាងដល់បងប្អូនខ្មែរក្រោម ខ្មែរកណ្តាល និងជនរួមជាតិខ្មែរតែមួយដូចគ្នា។

លោក សឿង សុធានី បានបន្ថែមថា កឋិនទាននេះបានផ្តល់ផលប្រយោជន៍ឱ្យបងប្អូនខ្មែរក្រោម ខ្មែរកណ្តាល បានបង្កើតជាឱកាសដ៏កម្ររបំផុតបានជួបគ្នាជាផ្លូវការ ក្នុងនោះដែរទោះបីជាបងប្អូនខ្មែរក្រោម​ មិនបានជួបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងអស់គ្នាក៏ដោយ ក៏មានបងប្អូនខ្មែរក្រោមមកពីខេត្តព្រះត្រពាំង ខេត្តប្រលាវ ខេត្តក្រមួនស និងខេត្តផ្សេងៗទៀត មករង់ចាំជួបសម្តេចទាំងទ្វេរនៅតាមផ្លូវ ដោយពួកគាត់បញ្ជាក់ថា សុំត្រឹមឃើញឡានរបស់សម្តេចម៉ែ ក៏អស់ចិត្តដែរ។

លោក សឿង សុធានី បានបន្ថែមថា តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព គឺមិនដែលភ្លេចបងប្អូនខ្មែរក្រោម និងខ្មែរលើ​នោះឡើយ គឺដោយសារសម្តេចជាប់រំដោះប្រទេស ជាប់ដៃការពារសន្តិភាព និងជាប់ដៃក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរឹងមាំសិន ហើយនៅពេលដែលប្រទេសជាតិមានការអភិវឌ្ឍ មានសេដ្ឋកិច្ចរឹងមាំទើប​មានឱកាសក្នុងការជួបជុំបងប្អូន។

លោក សឿង សុធានី បានប​ញ្ជាក់ដែរថា តាមរយៈព្រឹត្តិការណ៍នេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចបងប្អូននោះទេ គ្រាន់តែកាលៈទេសៈមិនទាន់មកដល់, តាមរយៈព្រឹត្តិការណ៍នេះគឺជាពេលវេលាដែលបងប្អូនយើង ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ ត្រូវជួបជុំគ្នា ចាប់ដៃគ្នា ក្នុងនាមសាមគ្គីភាព ក្រោមតំបូលសន្តិភាពផងដែរ៕








































































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...