រូបភាពបន្ថែមនៃទិដ្ឋភាពពិធីដង្ហែអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តនៅខ្មែរក្រោម, ប្រគេនបច្ច័យជាង ៩០ម៉ឺនដុល្លារ ដល់វត្តពោធិគិរីវង្សារាម និងវត្តចំនួន ១៤២វត្តផ្សេងទៀត មួយវត្តបច្ច័យ ១ម៉ឺនដុល្លារ (Photo inside)

Posted By: RoogRog Robot | 05-Nov-2024 13:12:48

2024-11-05 01:10pm

(ត្រាវិញ-វៀតណាម)៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់ខ្មែរក្រោម ផ្តួចផ្តើម​ដោយ​សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបិទបញ្ចប់​ដោយ​ជោគ​ជ័យ ជាមួយការបន្សល់ទុកនូវអនុស្សាវរីយ៍ មនោសញ្ចេតនា ក្តីរំភើប និងការចងចាំយ៉ាងជ្រា​ល​ជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម។

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាលកម្ពុជា បានបន្តកម្មវិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានរៀបចំប្រគេនយាគូព្រះសង្ឃ បន្ទាប់​មក​ដង្ហែអង្គកឋិនទាន ប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីការប្រគេនបរិក្ខារ​នានាដល់ព្រះ​សង្ឃវត្តស្វាយសៀមថ្មីហើយនោះ ក៏បានកៀរគរបច្ច័យបានជាង៩០ម៉ឺនដុល្លារប្រគេន​ដល់ព្រះសង្ឃ​គង់​នៅវត្តស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត នៅក្នុងខេត្តត្រាវិញ ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក។

ខាងក្រោមនេះ រូបភាពនៃទិដ្ឋភាពពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...