មជ្ឈមណ្ឌលចលនាភូមិថ្មី ដាន់យ៉ាំងហ្គូនរបស់កូរ៉េ ប្រគល់ធុងសំរាម ២០០ធុង និងផ្តល់សម្ភារសិក្សាដល់សិស្សសាលាបឋមសិក្សា ព្រៃគុយ ស្រុកកំពង់ស្វាយ

Posted By: RoogRog Robot | 05-Nov-2024 15:25:56

2024-11-05 03:17pm

(កំពង់ធំ)៖ មជ្ឈមណ្ឌលចលនាភូមិថ្មី ដាន់យ៉ាំងហ្គូន នៃសាធារដ្ឋកូរ៉េ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់ធុងសំរាម២០០ធុង ដល់រដ្ឋបាលស្រុកកំពង់ស្វាយ និងសម្ភារសិក្សា ៣០០ឈុត ដល់សិស្សសាលាបឋមសិក្សាព្រៃគុយ ក្រោមវត្តមានលោស្រី យស ថានារី សាមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី លី សុខឡា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយ និងជាតំណាងលោកស្រី លឹម ស្រីណិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយ ។

នាឱកាសនោះលោកស្រី យស ថានារី បានថ្លែងអំណរគុណមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ដែលបានផ្តល់សម្ភារសិក្សាដល់សិក្សានុសិស្ស និងជាពិសេសលោក សួស យ៉ារ៉ាអ្នកតំណាងរាស្ត្ររបស់កំពង់ធំ និងក្រុមការងារដែលតែងតែយកទុកដាក់ក្នុងការទំនាក់ទំនងឲ្យកូរ៉េមកធ្វើការអភិវឌ្ឍដល់ខេត្តកំពង់ធំ។

លោកស្រីបញ្ជាក់ថា ការចែកសម្ភារសិក្សានេះគឺជាការចូលរួមចំណែកដោះស្រាយការលំបាករបស់សិស្សានុសិស្សដែលមិនមានសម្ភារប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការសិក្សាទាំងនៅសាលា និងនៅផ្ទះ ព្រមទាំងជំរុញឱ្យកុមារចូលរួមគ្រប់សកម្មភាពរបស់សាលារៀនហើយវាជាផ្នែកជួយកាត់បន្ថយអត្រាបោះបង់ការសិក្សានិងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើគ្រប់វិស័យដោយផ្តោតសំខាន់​លើការបណ្ដុះធនធានមនុស្ស ដែលជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីបន្ថែមថា ដើម្បីឱ្យកម្ពុជាសម្រចបាននូវភាពស្អាតលុះត្រាយើងទាំងអស់គ្នាប្តេជ្ញាទុកដាក់សំរាមឲ្យបានត្រឹមត្រូវពិសេសបណ្តុះគំនិតស្អាតពីក្នុងខ្លួន និងត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពរឺទីប្រជុំជនជាដើម ។

លោកស្រី យស ថានារី បន្តថាក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍ និងកិច្ចសហប្រតិបត្តិការជានិច្ចរាល់ដៃគូរអភិវឌ្ឍនានា ដែលមកបំពេញការងារក្នុងខេត្តជាពិសេសការករសាងធនធានមនុស្ស៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...