លោក សួន សេរីរដ្ឋា៖ អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» គឺជាការឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ធំធេងរបស់សម្ដចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់បងប្អូនខ្មែរក្រោម (Video inside)

Posted By: RoogRog Robot | 05-Nov-2024 15:25:56

2024-11-05 03:18pm

(ត្រាវិញ-វៀតណាម)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា យល់ឃើញថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅវត្តខ្មែរក្រោម គឺសបញ្ជាក់ពីទឹកចិត្ត​និងបេះដូង របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងអស់។

តាមរយៈកិច្ចសម្ភាសខ្លីជាមួយ FRESH NEWS អំឡុងចូលរួមហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សួន សេរីរដ្ឋា មានប្រសាសន៍យ៉ាងដូច្នេះថា៖ <<សម្ដេចតេជោមិនដែលធ្វើការសន្យាអ្វីដែលធំលើសសមត្ថភាពសម្ដេចនោះទេ ប៉ុន្តែសម្ដេចតែងតែធ្វើឲ្យឃើញ ឧទាហរណ៍ដូចជា សាសានា វប្បធម៌ ប្រពៃណីខ្មែរ នៅថ្ងៃនេះ [……...] ខុសពីអ្នកមួយចំនួនដែលតែងតែនិយាយ មិនដែលបានធ្វើ>>។

លោកបានបន្តថា៖ <<កឋិនទានមកវត្តខ្មែរក្រោមនេះគឺជា ក្ដីសុបិន និងបំណងប្រាថ្នារបស់ខ្មែរគ្រប់រូប ដែលបានផ្សព្វផ្សាយពី វប្បធម៌ សាសនា ជាពិសេសគឺចំណងមិត្តភាព រវាងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស និងនៅអតីតទឹកដីខ្មែរគ្រប់ទីកន្លែងទាំងអស់ ដែលផ្សារភ្ជាប់តាមរយៈ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្មែរ។

លោកបានបន្តថា ឱកាសដ៏វិសេសវិសាលនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួបជុំគ្នាបង្ហាញពី មនោសញ្ចេតនា ស្នេហាជាតិ និងសប្បាយរីករាយ ដោយមានការចូលរួមច្រើនកុះករពីសំណាក់បងប្អូនខ្មែរក្រោម។

គួរបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ផ្តួចផ្តើម​ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបញ្ចប់​ដោយ​ជោគ​ជ័យហើយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...