ប៉ាគីស្ថាន និងចិនព្រមព្រៀងរក្សាទំនាក់ទំនង និងជំរុញការធ្វើពាណិជ្ជកម្ម

Posted By: RoogRog Robot | 21-May-2025 16:07:52

2025-05-21 04:03pm

(អ៉ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប៉ាគីស្ថានបានព្រមព្រៀងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយចិន កាន់តែស៉ីជម្រៅ ជាមួយនិងការពង្រីកច្រករបៀងសេដ្ឋកិច្ច ទៅកាន់អាហ្វហ្កានីស្ថានផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ ក្រៅពីការរក្សាទំនាក់ទំនងជិតស្និទ្ធហើយនោះ ប្រទេសទាំងពីរ បានយល់ព្រមលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឧស្សាហូបនីយកម្ម និងវិស័យផ្សេងៗទៀត។ ក្នុងជំនួបដទៃទៀតនៅទីក្រុងប៉េកាំង បានសម្រេចពង្រីកច្រករបៀងសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

គួរបញ្ជាក់ថា ការប្រកាសពីកិច្ចសហប្រតិបត្តិការនេះ កើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប៉ាគីស្ថាន មានជម្លោះជាមួយឥណ្ឌា ដែលទីក្រុងប៉េកាំង បានស្នើសុំឱ្យភាគីទាំងសងខាងដោះស្រាយគ្នា ដោយកិច្ចសន្ទនា៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...