រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព

Posted By: RoogRog Robot | 21-May-2025 14:37:57

2025-05-21 02:36pm

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។

ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៣ គឺការធ្វើកំណែទម្រង់ពិនិត្យទៅលើការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន។ ត្រង់ចំណុចនេះក្រសួងព័ត៌មាន បានវិភាគមុខងារទៅលើតួនាទី ភារកិច្ច សមត្ថកិច្ចរបស់ក្រសួងខ្លួនឯងរួចរាល់ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ពីដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការងារបំពេញតួនាទីឱ្យកាន់តែសកម្ម ក្នុងនាមជាសេសនាធិការរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ពាក់ព័ន្ធនឹងការធ្វើកំណែទ្រង់ ក្រសួងព័ត៌មាន បានរក្សាគោលការណ៍ គឺការពង្រឹងអគ្គនាយកដ្ឋានដែលមានស្រាប់ ដោយជៀសជាងពង្រីក។ ពោលគឺបានពង្រឹងតួនាទី ភារកិច្ចរបស់នាយកដ្ឋានដែលមានស្រាប់ កែសម្រួលនាយកដ្ឋានមួយចំនួនដែលជិតអស់តួនាទី ឱ្យចូលក្នុងនាយកដ្ឋានមួយទៀត ដើម្បីពង្រឹងនូវតួនាទី ភារកិច្ចនៅក្នុងនាយកដ្ឋានទាំងអស់នោះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់ក្រសួងព័ត៌មាន បានផ្តោតទៅលើសូចនាករចំនួន៥ ដែលត្រូវធ្វើនៅពេលនេះរហូតទៅដល់កម្ពុជាប្រទេសកម្ពុជា សម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងខ្ពស់នៅឆ្នាំ២០៥០។ សូចនាករទី១៖ ពាក់ព័ន្ធការផ្លាស់ការផ្សាយទូរសទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថ, ទី២៖ ការអភិវឌ្ឍវិស័យព័ត៌មាន, ទី៣៖ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន ដែលសំដៅទៅលើការពង្រីក និងពង្រឹងមូលធនមនស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ទី៤៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រឈមមុខខ្លាំងលើបញ្ហាសន្តិសុខព័ត៌មាន របស់ប្រជាពលរដ្ឋ និងទី៥៖ ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដាកចេញនូវសូកចនាករទាំង៥នេះ របស់ក្រសួងព័ត៌មាន ដែលស្របនឹងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានទម្រង់ទិសការងាររបស់ខ្លួន លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ការងាររដ្ឋបាលទូទៅ ក៏ដូចជាការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ថា សម្រាប់ការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន មិនមែនផ្តោតតទៅលើការដឹកនាំ ការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នោះទេ ប៉ុន្តែ ក៏ត្រូវដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ជាតិ។



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...