មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ជញ្ជីងអចល័ត បឹងឃុនឆាងកោះកុង និងប្រកាសតែងតាំងសមាភាពមន្ត្រីប្រចាំចំនួន៩នាក់

Posted By: RoogRog Robot | 21-May-2025 14:32:43

2025-05-21 02:27pm

(កោះកុង)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ចើញចុះពិនិត្យស្ថានីយ៍ជញ្ជីងអចល័ត បឹងបឹងឃុនឆាង ខេត្តកោះកុង ផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ខេត្តកោះកុង និងប្រកាសតែងតាំងសមាសភាពមន្ដ្រីប្រចាំការ ដែលមានសមាជិកសរុប៩នាក់។

ក្នុងឱកាសនោះលោក សេង ឈួន រដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងបានផ្តល់ដល់សមាសភាពប្រកាសតែងតាំងថ្ងៃនេះ ចាំបាច់រួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តាមការចាត់តាំង ខណៈការងារបច្ចេកទេសនេះ ជារឿងថ្មីមួយសម្រាប់ខេត្តកោះកុង នៅលើដងផ្លូវសាធារណៈ ឲ្យមានភាពរលូនក្នុងដឹកទំនិញចេញ ចូល ស្របតាមគោលការរបស់ក្រសួងដែលណែនាំ។

លោកបានបន្តថា ការបង្កើតស្ថានីយ៍ជញ្ជីងអចល័តនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ តាមតម្រាយផ្លូវជាតិលេខ១០ ក្នុងភូមិសាស្រ្តខេត្តកោះកុង។ រថយន្តដែលដឹកលើសទម្ងន់កំណត់ នឹងរងការអនុវត្តច្បាប់ជាធរមានដោយគ្មានការលើកលែង។

លោកក៏បានណែនាំដល់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បង្កើនការសម្រសសម្រួលគ្រប់ការងារសកម្មភាពរដ្ឋបាល និងបច្ចេកទេស រវាងអ្នកពាក់ព័ន្ធនានា សម្រាប់ដំណើរការស្ថានីយ៍ ជញ្ជីងអចល័ត ប្រព្រឹត្តទៅដោយរលូនទៅអនាគត។ លោក អន ដាវុធ បានលើកឡើងថា ទីតាំងជញ្ជីងបឹងឃុនឆាង អនុវត្តបាន៩០ភាគរយ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...