(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ប់ សារិន អនុប្រធានប្រចាំការគណៈកម្មការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននាំយកថវិកាលោក ឃួង ស្រេង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទៅចូលបុណ្យសព ចំនួន១០លានរៀល និងអញ្ជើញគោរពវិញ្ញាណខ័ន្តលោក ឃាន វិសេស ជាសមាជិកអចិន្រ្តៃយ៍សាខា ភព១៤ ចំណុះឲ្យគណៈកម្មការគណបក្សប្រជាជនរាជធានីភ្នំពេញ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ពិធីបុណ្យសពត្រូវបានធ្វើឡើង នៅគេហដ្ឋាននៃសព ស្ថិតនៅផ្លូវចូលវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះលោក ម៉ប់ សារិន ក្នុងនាមលោក ឃួង ស្រេង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមសម្តែងនូវការសោកស្ដាយចំពោះមរណភាពរបស់លោក ឃាន វិសេស គឺជាការបាត់បង់មនុស្សជាទីស្រលាញ់នៃក្រុមគ្រួសារ និងជាការបាត់បង់ឪពុក និងជាស្វាមី ដ៏ល្អម្នាក់។
គួរបញ្ជាក់ថា កន្លងមកលោក ឃួង ស្រេង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានឧបត្ថម្ភលោក ឃាន វិសេស នូវថវិកាចំនួន១០លានរៀល សម្រាប់ការព្យាបាលជំងឺមុនពេលទទួលមរណភាពផងដែរ៕