អបអរសាទរ! សហស្ថានិករបស់ Jalat Logistics-ចល័ត ឡូជីស្ទីក ទាំង៣រូប ដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “Forbes 30 Under 30s” របស់ទស្សនាវដ្តីអាមេរិក Forbes ប្រចាំឆ្នាំ២០២៥

Posted By: RoogRog Robot | 20-May-2025 19:19:09

2025-05-20 07:13pm

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមចូលរួមអបអរសាទរដល់សហស្ថានិករបស់ Jalat Logistics-ចល័ត ឡូជីស្ទីក ទាំង៣រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ “Forbes 30 Under 30s” របស់ទស្សនាវដ្តីអាមេរិក Forbes ប្រចាំឆ្នាំ២០២៥ https://www.forbes.com/profile/jalat-logistics/ បង្ហាញពីការទទួលស្គាល់ជាសហគ្រិនវ័យខ្មែរដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ក្នុងការកសាងដំណោះស្រាយក្នុងវិស័យដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ចាក់ផងដែរថា ចល័ត ឡូជីស្ទីក គឺជាធុរកិច្ចបង្កើតថ្មី ដែលទទួលពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ពីកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ Cambodia Digital Awards 2024 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានសេចក្តីសោមនស្សរីករាយ និងមានមោទកភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ចល័ត ឡូជីស្ទីក៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...