លោកស្រីអភិបាលនៃអូស្រ្តាលីខាងត្បូង និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត អញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Posted By: RoogRog Robot | 20-May-2025 12:57:50

2025-05-20 07:54pm

(ភ្នំពេញ)៖ លោកស្រី Frances Adamson AC អភិបាលនៃអូស្រ្តាលីខាងត្បូង និងលោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត បានអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២ ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់ពីលោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីចជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយករងមន្ទីរពេទ្យ ប្រធានអនុប្រធានការិយាល័យទាំងបី ប្រធានផ្នែកចក្ខុរោគ និងវេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគផងដែរ។

លោកសាស្រ្ដាចារ្យ ងី ម៉េង បានថ្លែងឱ្យដឹងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ លោកស្រី Frances Adamson AC អភិបាលនៃអូស្រ្តាលីខាងត្បូង និងលោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូ មកទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចខាងលើនេះ បានធ្វើឡើងតាមរយៈអង្គការ Sight for All ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យចក្ខុសាស្រ្ត និងការកាត់បន្ថយភាពពិការភ្នែកក្នុងប្រទេសកម្ពុជា៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...