កម្ពុជាបើកដំណើរការជើងហោះហើរថ្មី ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ក្រោយផ្អាកជាង២ឆ្នាំ

Posted By: RoogRog Robot | 20-May-2025 13:59:05

2025-05-20 01:57pm

(ភ្នំពេញ)៖ ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញជាលើកដំបូង បន្ទាប់ពីការផ្អាករយៈពេលជាង២ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ជើងហោះហើរនេះ រៀបចំឡើងដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ដែលទទួលបានការស្វាគមន៍ពីលោក វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន ដែលជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏នឹងអាចបំពេញតម្រូវការកាន់តែច្រើន​សម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម។

សូមជម្រាបថា ទាំងនេះសុទ្ធតែគោលដៅសំខាន់ៗ ដែលអាចទាក់ទាញយកបេះដូងភ្ញៀវជាតិ អន្តរជាតិមកកាន់ខេត្តមួយនេះបាន និងស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុង គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...