អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យចូលរួម ថែរក្សាសមិទ្ធផលដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលកសាង

Posted By: RoogRog Robot | 04-Mar-2025 10:27:58

2025-03-04 05:21pm

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលកសាង។

លោក សាយ គឹមឡម ថ្លែងអញ្ជើញចុះពិនិត្យមើលការដាក់បំពាក់សូឡាបំភ្លឺនៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យស្រុកស្ទោងមានការ អភិវឌ្ឍន៍ជាលំដាប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធទូទៅ ប្រព័ន្ធធារាសាស្ត្រសំណង់ផ្សេងៗ និងអំពូលសូឡាដាក់បំភ្លឺផ្លូវនៅក្នុងឱកាសនេះជាតឹកតាងស្រាប់។

លោកបានណែនាំអាជ្ញាធរឃុំត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះត្រូវជួយសហការដើម្បីថែរក្សាការពារសូឡា សម្អាតនិងថែរក្សាបរិស្ថានរក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹក ដើម្បីសោភ័ណភាពនិងអនាម័យ ជាពិសេសថែរក្សាដីចំណីផ្លូវឲ្យបានធំទូលាយសម្រាប់ថ្មើរជើងនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជននៅក្នុងមូលដ្ឋានដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុកស្ទោង និងឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវពេលរាត្រី លើកសោភ័ណភាព ការចូលរួមរក្សានូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។

សូមបញ្ជាក់ថា ការដាក់បំពាក់សូឡានៅពេលនេះមានចំនួន១៤ដើម លើផ្លូវប្រវែង៣០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦រហូតដល់ស្ពានថ្មស្ទឹងស្ទោងព្រំប្រទល់ឃុំទ្រា៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...