ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»

Posted By: RoogRog Robot | 04-Mar-2025 08:20:30

2025-03-04 08:13pm

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៩.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ <<ល្អណាស់>>។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តរតនគិរី និងខេត្តសៀមរាប៕







News Source: freshnewsasia.com
LATEST NEWS
ព័ត៌មានពេលរាត្រី៖ ៤ មីនា ២០២៥
លោក កឹម សុខា «រងសម្ពាធផ្លូវចិត្ត»
MORE NEWS CLICK HERE...