គ.ជ.ប បង្ហាញលទ្ធផល​កិច្ចប្រជុំដើម្បីពិនិត្យ សម្រេចលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

Posted By: RoogRog Robot | 04-Mar-2025 10:04:59

2025-03-04 04:57pm

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពផ្សាយទៅតាមរបៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងកែសម្រួលលើចំណុចមួយចំនួន នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី១៖ របៀបវារៈទី១៖ បានអនុម័តលើខ្លឹមសារអត្ថបទនីមួយៗ មានដូចខាងក្រោម, ខ្លឹមសារអត្ថបទវីដេអូអប់រំរឿងខ្លីមានចំណងជើងរឿងថា៖

*រឿងទី១៖ <<អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ដែលសុំចុះឈ្មោះបោះឆ្នោត>>*រឿងទី២៖ <<គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបាន ឬអត់?>>*រឿងទី៣៖ <<ខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង>>*រឿងទី៤៖ ឌុកទ័រវ៉ូត (Dr.Vote)។

ខ្លឹមសារអត្ថបទរឿងសម្រាប់វីដេអូគំនូរជីវចល រួមមាន៖

*រឿងទី១៖ <<ខ្ញុំសុំលុបឈ្មោះសាច់ញាតិដែលទទួលមរណភាព>> *រឿងទី២៖ <<ខ្ញុំទើបផ្លាស់មករស់នៅក្នុងឃុំនេះ>> *រឿងទី៣៖ <<ប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង>>។

ខ្លឹមសារអត្ថបទចម្រៀងមានចំណងជើងដូចខាងក្រោម៖

*បទចម្រៀងទី១៖ <<បើខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងណា?>>*បទចម្រៀងទី២៖ <<សុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤>>*បទចម្រៀងទី៣៖ <<សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង>>។

ខ្លឹមសារអត្ថបទសម្រាប់ផ្សាយតាមវិទ្យុមានចំណងជើងដូចខាងក្រោម៖

*អត្ថបទរឿងទី១៖ <<ខ្ញុំចង់ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំដដែល>>*អត្ថបទរឿងទី២៖ <<កូនគ្រប់អាយុចុះឈ្មោះបោះឆ្នោតហើយប៉ា>>*អត្ថបទរឿងទី៣៖ <<ខ្ញុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងតាមរយៈ App NEC KH>>

សេចក្តីជូនដំណឹងស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័ត រួមមាន៖

*សេចក្តីជូនដំណឹងទី១៖ <<ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥>>*សេចក្តីជូនដំណឹងទី២៖ <<ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥>>*សេចក្តីជូនដំណឹងទី៣៖ <<ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត>>*សេចក្តីជូនដំណឹងទី៤៖ <<ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥>>*សេចក្តីជូនដំណឹងទី៥៖ <<ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត>>។ទី២. របៀបវារៈទី២៖ បានអនុម័តលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ស្តីពីនីតិវិធីនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ជាជំនួយស្មារតីដល់ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត។

ទី៣៖ របៀបវារៈទី៣៖ បានអនុម័តលើខ្លឹមសារឯកសារសម្រាប់បោះពុម្ពផ្សព្វផ្សាយចំនួន៥ ប្រភេទ រួមមាន ខិត្តបណ្ណសំណួរ-ចម្លើយ គំរូប្លង់ការិយាល័យ គំរូឯកសារផ្លូវការ សៀវភៅផ្នត់ និងស្ទីគ័រ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...