(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការ បានបញ្ជាក់ឱ្យដឹងថា បើទោះបីសម្តេចជាពីជំងឺកូវីដ១៩ ក្តី ប៉ុន្តែសម្តេចត្រូវការពេលវេលាសម្រាកបន្ថែមទៀត។
ក្នុងពេលសម្រាកនេះ សម្តេចសូមអធ្យាស្រ័យដល់មិត្តភក្តិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួន ដែលត្រូវចូលជួបសម្តេច តែត្រូវលុបចោលវិញ។ សម្តេចសង្ឃឹមថានឹងជួបគ្នានៅពេលក្រោយ។
សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតមួយសន្លឹមអមដោយខ្លឹមសារដូច្នេះថា <<ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ហើយក្តី តែខ្ញុំនៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្ដិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំតាមកម្មវិធីគ្រោងទុក តែត្រូវបានលុបចោលវិញ។ សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយទៀត>>៕