យុវតីកាយឬទ្ធិនារីកម្ពុជា៖ កម្មវិធី «បងស្រី និងប្អូនស្រី» ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំរុញឲ្យស្ត្រីរឹងមាំ និងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ (Video inside)

Posted By: RoogRog Robot | 04-Mar-2025 14:23:12

2025-03-04 09:15pm

(ភ្នំពេញ)៖ កម្មវិធី <<បងស្រី និងប្អូនស្រី>> លើកទី៥ ក្រោមប្រធានបទ <<ស្រ្តី និងការងារសង្គម>> ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឬទិ្ធកម្ពុជា និងជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកបទពិសោធន៍ពិតនៃជីវិត ពិសេសវិធីដោះស្រាយពីបញ្ហាប្រឈមនានា រួមទាំងគន្លឹះសំខាន់ៗ ដែលមនុស្សត្រូវការជាចាំបាច់។

យុវតី ម៉ីនាង ដែលសមាជិកសមាគមកាយឬទ្ធិនារីកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្រោយបានចូលរួមក្នុងកម្មវិធី <<បងស្រី និងប្អូនស្រី>> ថា <<ខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង នេះជាលើកទី១ហើយដែលបានចូលរួមកម្មវិធី <<បងស្រី និងប្អូនស្រី>> ក្រោយអធិបតីភាពបងស្រី (លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត)>>។

<<ការចែករំលែករបស់បងស្រី សុទ្ធតែជាអ្វីដែលយើងត្រូវការនៅក្នុងជីវិត ដើម្បីអភិវឌ្ឍខ្លួនក្នុងនាមជាយុវតី ពិសេសការស្គាល់ពីខ្លួនឯងកាន់តែច្បាស់ និងជំរុញឲ្យស្ត្រីមានភាពជឿជាក់លើខ្លួន រួមទាំងស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន>>។ ការបញ្ជាក់បន្ថែមរបស់យុវតី ម៉ីនាង។

ជាមួយគ្នានេះ យុវតី ក៏ដូចជាប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តពោធិ៍សាត់ លោកស្រី អាំង សុជាតា ខូយរីដា និងតំណាងសាខាខេត្តកណ្តាល បានលើកឡើងស្រដៀងៗគ្នាពីចំណាប់អារម្មណ៍ថា កម្មវិធី <<បងស្រី និងប្អូនស្រី>> ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន ពិសេសប្រសាសន៍របស់លោកជំទាវបណ្ឌិត ដែលជាធាតុចូលដ៏សំខាន់ ជំរុញ និងលើកកម្ពស់ដល់យុវតីកម្ពុជាយើង កា្លយជាធនធានដ៏មានប្រយោជន៍ មិនមែនជាបន្ទុកសង្គម។

សូមជម្រាបថាកម្មវិធី <<បងស្រី និងប្អូនស្រី>> បានធ្វើឡើងនាថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)៕



























































News Source: freshnewsasia.com
LATEST NEWS
ព័ត៌មានពេលរាត្រី៖ ៤ មីនា ២០២៥
លោក កឹម សុខា «រងសម្ពាធផ្លូវចិត្ត»
MORE NEWS CLICK HERE...