វិមានក្រឹមឡាំង៖ ការផ្អាកជំនួយយោធារបស់អាមេរិក ទៅកាន់អ៊ុយក្រែន ចូលរួមចំណែកក្នុងបុព្វហេតុសន្តិភាព

Posted By: RoogRog Robot | 04-Mar-2025 10:04:59

2025-03-04 04:58pm

(មូស្គូ)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា វិមានក្រឹមឡាំង បាននិយាយថា ការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិកឱ្យទៅអ៊ុយក្រែន គឺជាការចូលរួមចំណែកដ៏ប្រសើរ ចំពោះបុព្វហេតុស្វែងរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា <<ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់យោធា នោះវាប្រហែលនឹងជាការចូលរួមចំណែកដ៏ប្រសើរបំផុត ចំពោះសន្តិភាព ហើយវាគឺជាដំណោះស្រាយមួយ ដែលពិតជាអាច​នឹងជំរុញឱ្យទីក្រុងកៀវ យល់ព្រមបោះជំហានឆ្ពោះទៅរកដំណើរការសន្តិភាព>>។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់វិមានក្រឹមឡាំង កើតមានឡើង បន្ទាប់ពីមន្រ្តីសេតវិមាន បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្តល់ជំនួយយោធាទាំងអស់ សម្រាប់អ៊ុយក្រែន ក្រោយការប៉ះសម្តីគ្នាខ្លាំងៗ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការផ្អាកនេះ នឹងបន្តរហូតទាល់តែមេដឹកនាំអ៊ុយក្រែន បង្ហាញពីការប្តេជ្ញាចិត្ត ប្រកបដោយសុច្ឆន្ទៈចំពោះសន្តិភាព ក៏ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនជាការបិទបញ្ចប់​ជំនួយយោធាជាអចិន្រ្តៃយ៍នោះទេ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...