នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ នគរបាល បានឧបត្ថម្ភថវិកាដល់មន្រ្តីរងរបួសគ្រោះថ្នាក់ចរាចរណ៍រហូតពិការជេីងម្ខាង ពេលបំពេញការងារចំនួន១៥លានរៀល

Posted By: RoogRog Robot | 03-Mar-2025 19:58:22

2025-03-04 07:53am

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០:០០នាទីយប់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំសហការី ចុះសួរសុខទុក្ខ កញ្ញាអនុសេនីយ៍ត្រី ឡៅ ខាត់ណា នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ បានជួបគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកម៉ូតូ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរ សួរសុខទុក្ខ និងនាំយកថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ១០,០០០,០០០រៀល និងថវិកាចំនួន ២,០០០,០០០៛ (សម្រាប់មន្ត្រីនគរបាលជាតិ ជួបគ្រោះថ្នាក់ ពេលបំពេញការងារ) ថវិការបស់លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ចំនួន ១,០០០,០០០៛ និងថវិការបស់ខ្ញុំផ្ទាល់ចំនួន ២,០០០,០០០៛ សរុបចំនួន ១៥,០០០,០០០៛ ដើម្បីជួយសម្រួលបន្ទុក គ្រួសារក្នុងការព្យាបាល និងបានផ្តាំផ្ញើរ ព្យាយាមខិតខំ ស្តាប់ការ ណែនាំ និងហូបថ្នាំតាម វេជ្ជបញ្ជា ហើយយកចិត្តទុកដាក់ថែសុខភាព និងអាចឆាប់ជាសះស្បើយឡើងវិញ។





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...