រដ្ឋមន្ត្រី ភឿង សកុណា៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ជាវិស័យដែលមានការចូលរួមពីស្ត្រីច្រើនណាស់ (Video inside)

Posted By: RoogRog Robot | 01-Mar-2025 15:01:58

2025-03-01 02:58pm

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ជាវិស័យដែលមានការចូលរួមពីស្ត្រីច្រើនណាស់។

នេះក៏ដោយសារតែប្រការ២ គឺទី១ ការស្រលាញ់របស់គាត់ផង និងជាជំនាញវិជ្ជាជីវៈដែលគាត់ជ្រើសរើសផង និងទី២ ស្ត្រីមានការលម្អ និងផ្ចិតផ្ចង់ ដែលជាដើមកំណើតស្រ្តីតែម្តង។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរយុទ្ធនាការ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ <<សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប>> នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា <<វិស័យវប្បធម៌ និងវិចិត្រសិល្បៈ គឺជាវិស័យដែលមានការចូលរួមពីស្ត្រីច្រើនណាស់។ យើងដឹងហើយថា កាលណាយើងនិយាយពីសិល្បៈ សិល្បការិនី ឬស្រីមានច្រើន ដោយសារការបន្តនូវទំនៀមទម្លាប់ហាត់របាំបុរាណខ្មែរ ភាគច្រើនជាសិល្បការិនី។ ស្ត្រីនៅទីនេះ មានលក្ខណៈពិសេសមួយ គឺគាត់ជាអ្នកបន្តនូវអ្វីមួយ ហៅថា របាំក្បាច់បុរាណខ្មែរ, របាំប្រពៃណីរបស់ជាតិ និងតម្បាញ ជាដើម>>។

បើតាមរបាយការណ៍របស់ក្រសួងវប្បធម៌ គឺក្រសួងមានមន្រ្តីរាជការនារីសរុបមានចំនួន ៦៣០រូប ក្នុងនោះ៖ ថ្នាក់ដឹកនាំ ៧រូប ទីប្រឹក្សានិងជំនួយការ ៣៨រូប សាកលវិទ្យាធិការរង ១រូប អគ្គនាយិការង ៤រូប អធិការរង ១រូប នាយិការង ២រូប ប្រធាននាយកដ្ឋាន ៣រូប អនុប្រធាននាយកដ្ឋាន ២៩រូប ព្រឹទ្ធបុរស ១រូប ព្រឹទ្ធបុរសរង ៤រូប ប្រធានការិយាល័យ ៤១រូប អនុប្រធានការិយាល័យ ១២១រូប គ្រូចំណេះទូទៅនិងគ្រូបច្ចេកទេស ៥០រូប មន្រ្តីក្របខណ្ឌ ២២៨រូប មន្រ្តីកម្មសិក្សា ១រូប និងមន្រ្តីជាប់កិច្ចសន្យា ៩៦រូប៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...