ទេសរដ្ឋមន្រ្តី ថោង ខុន អញ្ជើញប្រគល់វិញ្ញាបនបត្រកំព្យូទ័រដល់សិស្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា និង២វគ្គ និងបើកវគ្គសិក្សាថ្មី

Posted By: RoogRog Robot | 01-Mar-2025 09:58:59

2025-03-01 04:56pm

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋម ដល់សិស្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា នៃស្រុកបារាយណ៍ ដល់សិស្សចំនួន ២វគ្គ មានវគ្គទី៣៨ និងវគ្គទី៣៩ និងបើកវគ្គសិក្សាថ្មី ទី៤០ បន្ថែមទៀត។

ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, អភិបាលរងស្រុកតាំងគោក, លោកអភិបាលស្រុកបារាយណ៍ ប្រធានការិយាល័យអប់រំ ស្រុក លោកគ្រូគ្រប់គ្រងវគ្គកុំព្យូទ័រ និងសិស្សានុសិស្សជាច្រើនទៀត។

បន្ទាប់ពីលោក ហុង សុខអឿន ប្រធានគ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា នៃស្រុកបារាយណ៍ បានរាយការណ៍ជូនអង្គពិធីអំពីប្រវត្តិ និងដំណើរការវគ្គសិក្សាកុំព្យូទ័រ ដែលបានចាប់ផ្តើមបើកវគ្គដំបូងនៅឆ្នាំ២០០៩ ដែលមានតែ ២បន្ទប់សិក្សា រហូតដល់បានសាង់សង់អគារសិក្សា០១ខ្នង ០២ជាន់ កាលពីឆ្នាំ២០១៨ ដោយថវិការបស់សប្បុរសជនជាជនជាតិបារាំង លោក Édouard George ប្រធានក្រុមហ៊ុន Phoenix Voyages។ គិតមកដល់ឆ្នាំ២០២៥នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន និងទេសចរណ៍នេះបានបណ្តុះបណ្តាលជំនាញកុំព្យូទ័របឋមបានចំនួន ៣៩វគ្គ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ១៥១៨នាក់ ហើយបាននិងកំពុងបើកវគ្គថ្មី (ទី៤០) ដែលវគ្គថ្មីនេះសិក្សារយៈពេល ០៥ខែ និងបញ្ចូលកម្មវិធីថ្មីគឺ អក្ខរកម្មឌីជីថល។

ព្រមជាមួយគ្នានេះលោកបណ្ឌិត ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ ហុង សុខអឿន ដែលបានបង្ហាត់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះ និងថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្របសម្រួល និងបង្កលក្ខណៈក្នុងការធ្វើវិញ្ញាបនបត្រ ពិសេសពីការិយាល័យអប់រំស្រុក និងរដ្ឋបាលស្រុក ដែលបានទទួលស្គាល់វគ្គសិក្សាកន្លងមក។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា សិស្សានុសិស្សសម័យនេះគឺពិតជាមានសំណាងណាស់ដែលមានឱកាសបានសិក្សារៀនសូត្របានពេញលេញ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

ក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមកនេះក្រោមម្លប់នៃសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី និងការបន្តវេនដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការជំរុញសន្ទុះ នៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីចូលរួមកសាងធនធានមនុស្សឌីជីថល ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍសេកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលផងដែរ។

នាឱកាសនេះដែរលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាវគ្គទី៣៩ ទី៣៩ និងសិស្សដែលកំពុងសិក្សាវគ្គទី៤០ ត្រូវខិតខំធ្វើយ៉ាងណាពង្រឹង សមត្ថភាពជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាថ្មីៗ (ឌីជីថល និងបញ្ញាសិប្បនិម្មិត-Artificial Intelligence-AI) ឲ្យបានជាប់ជាប្រចាំ និងស្របតាមការវិវត្តនៃយុគសម័យកាលបច្ចុប្បន្ន និងទៅអនាគតផងដែរ និងធ្វើយ៉ាងណាយកចំណេះដឹងនេះ ប្រើប្រាស់ដើម្បីទៅបំរើប្រយោជន៍ដល់គ្រួសារ សង្គម ប្រទេសជាតិ និងកុំយកអ្វីដែលទទួលបាននេះទៅធ្វើអ្វីឱ្យប៉ះពាល់ដល់សង្គមផងដែរ។

ក្រៅពីការបើកថ្នាក់បង្រៀនដល់សិស្សានុសិស្សនេះ លោកបណ្ឌិតក៏បានបង្ហាញបំណងចង់ឱ្យបើកថ្នាក់សិក្សាកុំព្យូទ័រ ជួយបង្រៀនដល់លោកគ្រូ អ្នកគ្រូដែលមិនទាន់ចេះបច្ចេកវិទ្យា ក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីពង្រឹងចំណេះដឹង និងតាមឱ្យទាន់អ្វីដែលកំពុងជឿនលឿននាពេលបច្ចុប្បន្ន និងទៅអនាគត។

នាឱកាសនោះដែរដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់វគ្គសិក្សា និងសិស្សចូលរៀនវគ្គថ្មី លោកបណ្ឌិត ថោង ខុន ក៏បានចែកជូនដល់សិស្សរួមមាន៖ សម្រាប់សិស្សបញ្ចប់វគ្គសិក្សាទាំង ២វគ្គ ចំនួន ៨៩នាក់ ក្នុងសិស្ស ០១នាក់ ទទួលបានវិញ្ញាបនបត្រ ១សន្លឹក និងថវិកា ១ម៉ឺនរៀល, សិស្សវគ្គថ្មី ៣៦នាក់ សិស្ស ១នាក់ ទទួលបានថវិកា ១ម៉ឺនរៀលផងដែរ៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...