គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជូនដំណឹងពីការកំណត់កាលបរិច្ឆេទចូលបួស រ៉ាម៉ាឌនឆ្នាំ២០២៥ នៅថ្ងៃអាទិត្យ

Posted By: RoogRog Robot | 01-Mar-2025 13:41:29

2025-03-01 01:37pm

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសផ្លូវការរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ សម្រាប់អ្នកមូស្លីមទូតាំងប្រទេសបួស រ៉ម៉ាឌន។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា គណៈអ៊ីម៉ាំរាជធានី-ខេត្ត គណៈអ៊ីម៉ាំក្រុង ស្រុក-ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមទូទាំងប្រទេសឱ្យបានជ្រាបថា <<ការចូលបួសរបស់សាសនិកឥស្លាមកម្ពុជា កំណត់យកថ្ងៃអាទិត្យ ១កើត ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ម.ស ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥>>។

សូមជម្រាបថា រ៉ម៉ាឌន ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ប៉ាន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ម៉ាឌន។

មិនត្រឹមតែការបំពេញកតព្វកិច្ចបួសប៉ុណ្ណោះទេ នាពេលរាត្រីចូលមកដល់សាសនិកអ៉ីស្លាមទាំងបុរស នារី រួសរាន់ប្រជុំគ្នាក្នុងវិហារ តែខណ្ឌចែកដាច់ដោយឡែកមិនឲ្យឃើញគ្នាឡើយ ដើម្បីប្រតិបត្តិសឡាត(ថ្វាយបង្គុំ) <<តារ៉វេះ>> ដែលមានរយៈពេលច្រើនរ៉ក់អាត់ (ចំនួនដងនៃការថ្វាយបង្គុំ) ដោយនៅវិហារខ្លះ ជាមធ្យមថ្វាយបង្គុំរហូតដល់ជិតភ្លឺ ខ្លះត្រឹមម៉ោងជាង ៩តិចតួចប៉ុណ្ណោះ អាស្រ័យទៅតាមសមត្ថភាព ដោយគ្មានការបង្ខិតបង្ខំឡើយ ពោលគឺពាក្យចាស់ពោលថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន។

ខែរ៉ម៉ាឌន ជាខែដែលសាសនិកអ៉ីស្លាមគ្រប់រូបចាត់ទុកជាខែធ្វើបុណ្យ ហើយរាល់គ្នាស្រលាញ់នូវការធ្វើបុណ្យនេះណាស់ ខណៈដែលពួកគេមានជំនឿយ៉ាងមុតមាំថា គេអាចនឹងចូលសួគា៍របស់អល់ឡោះ ជាម្ចាស់តាមរយៈទ្វារដ៏ស្រស់ស្អាតនៅថ្ងៃបរលោកដែលហៅថា <<ទ្វារ៉យ៉ាន>>។ ផលបុណ្យដែលបងប្អូនមូស្លីមខិតខំសាងឡើងនេះ គឺស្ថិតក្នុងគោលការណ៍សន្តិភាព ហើយថែមទាំងប្រកបដោយក្ដីស្រលាញ់រវាងគ្នាថែមទៀតផង៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...