(ភ្នំពេញ)៖ ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ ឬហៅម្យ៉ាងទៀតថា <<បារីអេឡិចត្រូនិក>> បាននិងកំពុងពង្វក់យុវជននិងកុមារមួយចំនួន នៅក្នុងសង្គមកម្ពុជា ហើយក៏បានក្លាយទៅជាការព្រួយបារម្ភទូទៅ។ កន្លងមក មានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) និងជៀសវាងនូវការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs=Heated Tobacco Products)ផងដែរ។
បើទោះបីជាមានការណែនាំពីផលប៉ះពាល់នៃឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ក៏ដោយ ក៏យើងនៅតែឃើញយុវជនបន្តប្រើប្រាស់ ជាពិសេសគឺសិស្សសាលា ក៏បានធ្លាក់ខ្លួនប្រើប្រាស់ឧបករណ៍នេះផងដែរ។ តើរាជរដ្ឋាភិបាល គួរតែមានវិធានការដូចម្តេចខ្លះ ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក ដែលកំពុងពង្វក់យុវជន?
ដើម្បីបកស្រាយលើប្រធានបទនេះ Fresh News មានវាគ្មិនកិត្តិយស ៣រូប ដែលនឹងចូលរួមបកស្រាយ នោះគឺ៖
* លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច
* លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា
* លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា។
សូមទស្សនាកិច្ចសម្ភាសពិសេសរវាង កញ្ញា រួម ឆាដា ជាមួយនឹងវាគ្មិនកិត្តិយសទាំង៣រូប ដូចតទៅ៖