កិច្ចសម្ភាសលោកស្រី ម៉ែន នារីសោភ័គ ក្នុងឳកាសតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខដោយផ្ទាល់ពីស្ថានភាពជំងឺ និងផ្តល់ថវិកា២ម៉ឺនដុល្លារ ជូនស្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ស្លាប់៣នាក់ ប្តីនិងកូន (Video inside)

Posted By: RoogRog Robot | 19-Jan-2025 09:05:57

2025-01-19 08:57am

(វៀតណាម)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានធ្វើដំណើរជាង ៣០០គីឡូម៉ែត្រ ពីកម្ពុជា មកប្រទេសវៀតណាម ដើម្បីមកសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត មកប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឲ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី២នាក់ ស្លាប់ និងស្រ្តីជាម្តាយខាងលើនេះ រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

តាមរយៈកិច្ចសម្ភាសជាង១៥នាទី លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងជាសោកនាដកម្មដ៏គួរឲ្យសង្វេកនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ឱ្យចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានប្រគល់ថវិកា១០លានរៀលទៀត ជូនដល់ក្រុមគ្រួសារខាងលើនេះ សម្រាប់ព្យាបាលដល់ស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ ដែលពិធីប្រគល់ថវិកានេះ បានប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

នេះបានបង្ហាញឲ្យឃើញថា នេះជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ និងធំធេងណាស់របស់មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលមិនត្រឹមជួយសម្រាលការលំបាកនិងសង្គ្រោះនៅកម្ពុជាទេ ប៉ុន្តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តចាត់លោកស្រីឲ្យចុះមកសួរសុខទុក្ខ និងប្រគល់ថវិកាដោយផ្ទាល់បន្ថែមទៀតចំនួន ២ម៉ឺនដុល្លារ ដល់ស្ត្រីរងរបួសធ្ងន់ ដែលមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៃប្រទេសវៀតណាមថែមទៀត ដោយមិនទុក្ខឲ្យនៅកណ្តោកណ្តែង នៅឆ្ងាយពីស្រុកកំណើតមកព្យាបាលនៅស្រុកគេនោះទេ។

គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២ម៉ឺនដុល្លារ និង២៥លានរៀល ជួយសម្រាលការលំបាក និងព្យាបាលជំងឺ ពិសេសរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពដែលបាត់បង់សមាជិករហូតដល់ទៅ៣នាក់ ក្នុងមួយពព្រិចភ្នែក។

ដើម្បីជ្រាបច្បាស់នូវស្ថានភាពរបស់ស្ត្រីរងគ្រោះដោយរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...