ក្រសួងការងារ ចាត់វិធានការចំពោះក្រុមហ៊ុន ក្លូរី នីតវែរ អិលធីឌី ករណីគណនា និងទូទាត់ប្រាក់បំណាច់អតីតភាពការងារមិនត្រឹមត្រូវជូនកម្មករនិយោជិត ដែលបង្កើតជាវិវាទការងារ

Posted By: RoogRog Robot | 19-Jan-2025 12:08:25

2025-01-19 12:04pm

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន ក្លូរី នីតែវែរ អិលធីឌី (GLORY KNITWEAR LTD.) ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានគណនា និងទូទាត់ប្រាក់បំណាច់អតីតភាពការងារមិនត្រឹមត្រូវ ជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា៨៩ថ្មី និងមាត្រា៣៨២ អធិការការងារបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ ចំពោះក្រុមហ៊ុននេះ ចំនួន ២០ ១៦០ ០០០ (ម្ភៃលានមួយរយហុកសិបពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។

ទន្ទឹមនឹងនេះ ក្រសួងសូមក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវទូទាត់នូវប្រាក់ បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាមិនបានត្រឹមត្រូវ ដែលនាំឱ្យមាន វិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...