ក្រុមវេជ្ជបណ្ឌិតឯកទេសនៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប ទទួលបានការបំពាក់មេដាយនិងប័ណ្ណសរសើរពីភាគីកម្ពុជា

Posted By: RoogRog Robot | 19-Jan-2025 15:11:40

2025-01-19 03:05pm

(ភ្នំពេញ)៖ នៅមន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំ ពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរ ដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិន ចំនួន៤រូប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតិន។ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានក្នុងក្រសួងការពារជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះ ក្រុមគ្រួពេទ្យឯកទេសចិន ជាពិសេសចំពោះទំនាក់ទំនងកម្ពុជាចិន នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ តាមរយៈជំនួយរបស់កងទ័ពរំដោះប្រជាជនចិន រួមមានទាំងអគារ សម្ភារៈបរិក្ខាពេទ្យទំនើបៗ និងការបង្រៀនពីបច្ចេកទេសជំនាញៗដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជាបានធ្វើឱ្យ មន្ទីរពេទ្យព្រះកេតុមាលា បានប្រែបមុខមាត់ និងមានសម្ថភាពភាពខ្ពស់ ក្នុងការព្យាបាលពិនិត្យ និងវះកាត់ដល់អ្នកជំងឺកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង និងជានាយកមន្ទីរពេទ្យព្រះ កេតុមាលាបានមានប្រសាសន៍ថា ការបំពាក់មេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរជូនដល់ ក្រុមគ្រួពេទ្យជំនាញនៃប្រទេសចិននេះ បន្ទាប់ពីពួកគាត់បាន បំពេញបេសកកម្មជួយបង្ហាត់ បង្រៀន នូវមុខជំនាញផ្សេងៗដល់វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យរបស់យើង ហើយត្រូវបានបញ្ចប់បេសកកម្មវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

៖ <<យើងបំពាក់មេដាយ និងប័ណ្ណសរសើរដល់គាត់នេះ គឺគាត់មានគុណបំណាច់ធំធេង ក្នុងការជួយដល់មន្ទីរពេទ្យកេតុមាលានេះ ។ ពីដើមពេទ្យយោធយើងនៅស្រពិចស្រពិល មិនមានមុខមាត់អ្វីធំដុំទេ ព្រោះយើងខ្វះខាតធនធានមនុស្ស ប្រភពទៅរៀនសូត្រ ។ តែពេលនេះ ប្រទេសចិនបានផ្តល់គ្រូមកបង្រៀនដល់កន្លែង និងបញ្ចូនក្រុមវេជ្ជបណ្ឌិតយើងទៅទស្សនកិច្ច នៅប្រទេសចិនរយៈពេលខ្លី ព្រោះឱ្យមន្ទីរពេទ្យយោធាយើងមានទំនុកចិត្តក្នុងការព្យាបាលវះកាត់ខួរក្បាល គឺសឹងតែយើងអាចនិយាយបានថា មន្ទីរពេទ្យកេតុមាលានេះជា ពេទ្យលេខមួយតែម្តងខាងវះកាត់ខួរក្បាល។>>

លោក វរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិចិនបានមានប្រសាសន៍ថា កងទ័ពកម្ពុជា និងចិនបានសហការគ្នាបានយ៉ាងល្អ លើវិស័យសុខាភិបាលនេះ ជាពិសេសមន្ទីរពេទ្យព្រះកេតុមាលានេះ កំពុងបោះជំហានទៅមុខ ទាំងបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ។ ដោយគិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល២០ឆ្នាំហើយដែលប្រទេសចិន បានបញ្ជូនក្រុមគ្រូពេទ្យឯកទេសមកបង្រៀន និងជួយព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលានេះ។

លោកសាស្ត្រាចារ្យរងវេជ្ជបណ្ឌិត ស៊ី ថាវ (Xu Teo) ប្រធានក្រុមទី១៩ និងសហការី អ្នកឯក ទេសសកលវិទ្យាល័យ សុខាភិបាលជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន បានអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលាដែលបានផ្តល់មេដាយ និងប័ណ្ណសរសើរ ដល់ក្រុមគ្រូពេទ្យរបស់លោក ហើយបានសហការល្អនាពេលកន្លងមក។ លោកបានវាយតម្លៃថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យព្រះកេតុមាលាមានការរីកចម្រើនយ៉ាងលឿន ជាពិសេសផ្នែកប្រព័ន្ធប្រសាទ ផ្នែកអន្តរាគមន៍រូបភាពវេជ្ជសាស្រ្ត និងការវះកាត់ឆ្អឹង។

សូមបញ្ជាក់ថា គ្រូពេទ្យឯកទេសចិនដែលទទួលបានមេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និង បណ្ណសរសើរនេះ រួមមាន៖ ១. លោក ស៊ូ ថារី (Ku Tao) សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសវះកាត់សរសៃប្រសាទ២. លោក ខឹង សែវឈាម (Meng Xiao ) វេជ្ជបណ្ឌិត ឯកទេសអន្តរាគមន៍វិទ្យុសាស្ត្រ ៣. លោក លីន ថាវ (Lin Tao) វេជ្ជបណ្ឌិត ឯកទេសឆ្អឹង និង៤. លោក ស៊ុន ឌី (Sun ke) វេជ្ជបណ្ឌិត ឯកទេសរូបភាពវេជ្ជសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...