តំណាងក្រុមស្ថានិក ស្នើឲ្យកម្មវិធី «សំណេរអង្គរ» ក្លាយជា «ទិវាប្រឡងសរសេរតាមអានជាសាធារណៈ»

Posted By: RoogRog Robot | 19-Jan-2025 15:06:26

2025-01-19 02:59pm

(សៀបរាប)៖ លោក លឹម ប៊ុនហុក តំណាងក្រុមស្ថានិកកម្មវិធីប្រកួតសរសេរតាមអាន <<សំណេរអង្គរ>> បានបង្ហាញបំណងចង់ឲ្យកម្មវិធី <<សំណេរអង្គរ>> ក្លាយជា <<ទិវាប្រឡងសរសេរតាមអានជាសាធារណៈ>> របស់កម្ពុជា ដើម្បីលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែមានតម្លៃ។

លោក លឹម ប៊ុនហុក បានបញ្ជាក់ដូចនេះនាឱកាសឡើងធ្វើរបាយការណ៍សង្ខេប និងបង្ហាចំណាប់អារម្មណ៍ក្នុងវិធីសរសេរតាមអានសាធារណៈ <<សំណេរអង្គរ>> លើកទី២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី រួមទាំងមានបេក្ខជនចូលរួមជាច្រើនទៀត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា <<យើងខ្ញុំក្នុងនាមជាតំណាងស្ថាបនិក ដោយមានការគាំទ្រយ៉ាងពេញទំហឹង យើងខ្ញុំសូមប្តេជ្ញា ម្តងហើយម្តងទៀត ប្តេជ្ញារៀបចំព្រឹត្តិការណ៍នេះ ឲ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងសុំការគាំទ្រ ឲ្យព្រឹត្តិការណ៍នេះក្លាយជា <<ទិវាប្រឡងសរសេរតាមអានជាសាធារណៈ>> របស់ព្រះរាជាណាចក្រកម្ពុជា>>។

ការលើកឡើងលោក លឹម ប៊ុនហុក ក៏ទទួលបានការគាំទ្រពីលោក ហង់ជួន ណារ៉ុន និងលោក ហ៊ុន ម៉ានី ក្នុងគោលដៅជួយលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ និងដើម្បីចូលរួមចំណែកក្នុងការលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឲ្យកាន់តែមានតម្លៃ និងរស់រវើកផងដែរ។​

សូមបញ្ជាក់ថា ការប្រកួតសរសេរតាមអានជាសាធារណៈ <<សំណេងអង្គរ>> លើកទី២ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...