(សហរដ្ឋអាមេរិក)៖ កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅរាត្រីថ្ងៃសៅរ៍មុននេះ ខណៈដែលច្បាប់សហព័ន្ធដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មានធំៗ Reuter & AP ចេញផ្សាយមុននេះបន្តិច។
គិតត្រឹមម៉ោង ១០៖៥០នាទីយប់ម៉ោងនៅសហរដ្ឋអាមេរិក កម្មវិធី TikTok មិនត្រូវបានរកឃើញនៅលើកម្មវិធី Apple និង Google ដែលត្រូវបានហាមឃាត់ ក្រោមច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance លក់វេទិការ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក។
នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី TikTok នៅល្ងាចថ្ងៃសៅរ៍ ពួកគេបានជួបប្រទះសារលេចចេញពីក្រុមហ៊ុន សារនោះបាននិយាយថា <<ច្បាប់ហាមឃាត់ TikTok ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិក។ អ្នកមិនអាចប្រើ TikTok បានទេនៅពេលនេះ>>៕