កម្ពុជាចុះអនុស្សរណៈជាមួយឥណ្ឌូណេស៉ីពីការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក តំបន់អង្គរ និងបុរោពុទ្ធោ

Posted By: RoogRog Robot | 15-Jan-2025 13:50:52

2025-01-15 01:50pm

(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីឥណ្ឌូណេស៉ី ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបុរោពុទ្ធោ)។

គោលបំណង និងទិសដៅនៃអនុស្សរណៈនៃការយោគការយោគយល់គ្នានេះបង្កើតឡើង ដើម្បីសម្របសម្រួលលើកិច្ចសហការរវាងសហភាគី ក្នុងមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

១. ផ្តល់ការគោលការមូលដ្ឋានមួយ និងក្របខ័ណ្ឌមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការសហភាគី។

២. ទិសដៅនៃអនុស្សរណៈនៃការយោគយល់គ្នា គឺជំរុញការគ្រប់គ្រងបរិស្ថានទេសចរណ៍ឆ្លាតវ័យ និងប្រកបដោយនិរន្តរភាពនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (តំបន់អង្គរ និងបុរោពុទ្ធោ) ដោយផ្អែកលើគោលការណ៍ផ្តល់នូវផលប្រយោជន៍ស្មើគ្នា និងផលចំណេញទៅវិញទៅមក ស្របតាមភារកិច្ច មុខងារ និងសិទ្ធិអំណាចរបស់ភាគីទាំងពីរ ដើម្បីធានានូវការអនុវត្តមានភាពរលូននៃការទទួលខុសត្រូវរបស់ភាគីទាំងពីរ ក្រោមកម្មវិធីបេតិកភណ្ឌពិភពលោកជាបងប្អូន ដែលនឹងត្រូវអនុវត្តដោយភាពស្មោះត្រង់៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...