សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥

Posted By: RoogRog Robot | 15-Jan-2025 16:54:14

2025-01-15 04:49pm

(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទ្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងលើកទិសដៅ សម្រាប់អនុវត្តឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាខាដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិការ គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ ប្រធាន អនុប្រធាន នៃអនុសាខាស្រុក ក្រុងទាំង៧។

លោកស្រី កែ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សាខា បានជម្រាបជូនរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា លើវិស័យអាទិភាពទាំង៤ ដោយបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនេះ បានឆ្លើយតប និងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ និងងាយរងគ្រោះដោយប្រការផ្សេងៗនៅក្នុងខេត្ត បានចំនួន៣,៤៤១គ្រួសារ ក្នុងនោះសាខាបានចំនួន ២,២៣៤គ្រួសារ និងអនុសាខាស្រុកក្រុងទាំង៧ បានចំនួន១,២០៧គ្រួសារ។ ចុះសួរសុខទុក្ខ និងសំណេះសំណាល ស្ត្រីត្រៀមសម្រាល និងទើបសម្រាលកូន បានចំនួន១០៣នាក់ ចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះ តំបន់គោលដៅ​ បានចំនួន៣៣លើក មានអ្នកចូលរួម៦៨៩នាក់ ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ បានចំនួន១៦២គ្រួសារ បណ្តុះបណ្តាលយុវជនកាកបាទ បាន២៥៦នាក់ បំប៉នអ្នកស្មគ្រ័ចិត្ត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បាន២៥នាក់ និងចំណូលថវិកាក្នុងឱកាសខួបលើកទី១៦១ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានជាង៣៥៨លានរៀល និងជាង១៥៦ពាន់ដុល្លារអាមេរិក។ ជាមួយគ្នានោះដែរ សាខា និងអនុសាខា បានដាក់ចេញនូវទិសដៅសកម្មភាព សម្រាប់អនុវត្តលើវិស័យអាទិភាពទាំង៤ សម្រាប់អនុវត្តបន្តដោយត្រៀមទាំងថវិកា សម្ភារៈ សម្រាប់ដោះស្រាយគ្រប់ពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ដោយមានការចូលរួមជួយឧបត្ថម្ភ ពីសប្បុរសជន និងព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ទៅលើការងារមនុស្សធម៌ ជាបន្តបន្ទាប់។

លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយស និងមានលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសខា មានតួនាទីជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌។ ទស្សនៈវិស័យចូលរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃមនុស្សធម៌របស់ជនរងគ្រោះ ប្រមូលផ្តុំកម្លាំងសាមគ្គី ដើម្បីបន្តជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ មិនប្រកាន់អំពីនិន្នាការអ្វីឡើយ។ កាកបាទក្រហមកម្ពុជាខេត្ត បានផ្តោតការយកចិត្តទុកដាក់ លើវិស័យអាទិភាពចម្បងសំខាន់ៗរួមមាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ការពារ ថែទាំងសុខភាពសហគមន៍ លើកកម្ពស់គោលការគ្រឹះទាំង៧ និងតម្លៃមនុស្សធម៌ និងការអនុវត្តស្ថាប័ន។

លោកបានសំណូមពរដល់សាខា និងអនុសាខា និងមន្ត្រីប្រតិបត្តិ គប្បីយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ចំណូល ចំណាយ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ត្រូវត្រៀមបង្ការទាំងfសម្ភារ និងថវិកា សម្រាប់ឆ្លើយតបឱ្យបានទាន់ពេលវេលា ដល់ជនរងគ្រោះ ដែលតែងតែកើតមាន និងយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសយុវជន យុវនារី ដើម្បីទទួលបានចំណេះដឹងបន្ថែម ពាក់ព័ន្ធទៅនឹងជំងឺឆ្លង គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗទៀត។

ក្នុងឱកាសនោះ លោកក៏បានសម្តែងការកោតសរសើរ ដល់សាខា និងអនុសាខាកាកបាទក្រហម ស្រុក ក្រុង ដែលបានខិតខំបំពេញការងារលើវិស័យមនុស្សធម៌ តែទោះជាយ៉ាងនេះក៏ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសក្នុងការគៀងគររកមូលនិធិសម្រាប់ទ្រទ្រង់ និងជួយដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...