វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវបានជនអនាមិកលួចបង្កើត Facebook ក្លែងក្លាយ ដើម្បីវាយប្រហារអ្នកដទៃ

Posted By: RoogRog Robot | 15-Jan-2025 13:00:37

2025-01-15 12:53pm

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវបានជនអនាមិកលួចបង្កើតគណនី Facebook ក្លែងក្លាយដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក ទៅវាយប្រហារអ្នកដទៃដោយគ្មានសីលធម៌។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានអះអាងថា នៅពេលនេះលោកកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកនេះ។

លោកបានបញ្ជាក់បែបនេះថា <<ខ្ញុំវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានការសោកស្តាយយ៉ាងខ្លាំងនូវទង្វើរបស់ជនអគតិខិលខូច ដែលបានបង្កើតគណនេយ្យហ្វេសប៊ុករួចដាក់ឈ្មោះខ្ញុំ (ទៀង ច័ន្ទសារ និងរូបថតខ្ញុំធ្វើជាប្រូហ្វាល) ដើម្បីសរសេរវាយប្រហារ និងធ្វើការស៊ែល ទៅលើគណនេយ្យឈ្មោះ ដំណឹងថ្មី ដែលទង្វើនេះជាទង្វើអសីលធម៌។ សូមសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងមហាជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សូមកុំមានការភាន់ច្រឡំ មកលើរូបខ្ញុំ>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...