​តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រមស្ដីពីជោគវាសនារបស់លោក Yoon Suk Yeol នៅថ្ងៃទី៤ ខែមេសា

Posted By: RoogRog Robot | 01-Apr-2025 09:41:23

2025-04-01 09:39am

(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលកំពុងពិនិត្យពិច័យលើសំណើដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol នឹងធ្វើសេចក្ដីប្រកាសពីការសម្រេចចិត្តរបស់ខ្លួនថាតើត្រូវប្រគល់ឱ្យវិញ ឬក៏ដកតំណែងលោក Yoon នៅថ្ងៃទី៤ ខែមេសា។ នេះជាការបញ្ជាក់របស់តុលាការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានបញ្ជាក់ថាសាលក្រមនឹងត្រូវបានប្រកាសនៅម៉ោង១១នាទីព្រឹក ថ្ងៃសុក្រ ទី៤ ខែមេសា (ម៉ោងនៅសេអ៊ូល) ហើយការផ្សាយបន្តផ្ទាល់ ក៏នឹងត្រូវបានអនុញ្ញាតផងដែរ។ លោក Yoon ត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ថាបានបំពានលើរដ្ឋធម្មនុញ្ញតាមរយៈ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ ឆ្នាំដដែល ដោយមិនមានហេតុផលសមរម្យអាចទទួលយកបាននោះទេ។

លោក Yoon បាននិយាយថារូបលោកមិនមានបំណងដាក់ឱ្យប្រទេសទាំងមូលស្ថិតនៅក្រោមការដឹកនាំដោយយោធាឡើយ ប៉ុន្តែបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេ នៅកូរ៉េខាងត្បូងថាបានរំលោភអំណាចដោយអាងថាមានសំឡេងភាគច្រើននៅសភា ដែលប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះអះអាងថាកំពុងគំរាមកំហែងបំផ្លាញប្រទេសជាតិ។ មិនតែប៉ុណ្ណោះ លោក Yoon ក៏បាននិយាយដែរថាការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក គឺជាការឆ្លើយតបទៅនឹងកម្លាំងប្រឆាំងរដ្ឋ និងគាំទ្រកូរ៉េខាងជើង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...