ប្រកាសចូលកាន់មុខតំណែងមេបញ្ជាការអាវុធហត្ថក្រុងបាត់ដំបង, លោកវរសេនីយ៍ត្រី ជួប ណូ ជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែ

Posted By: RoogRog Robot | 23-May-2024 22:23:12

2024-05-23 09:17pm

(បាត់ដំបង)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងលោកវរសេនីយ៍ត្រី ជួប ណូ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ចេញទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែវិញ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៤ ប្រធានមន្ទីរ អង្គភាព គណ:អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អធិការក្រុង មេប៉ុស្តិ៍ អាជ្ញាធរ ក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីអាវុធហត្ថជាច្រើនរូបទៀតចូលរួមផងដែរ។

មេបញ្ជាការអាវុធហត្ថថ្មី បានឡើងប្តេជ្ញាចិត្តដោយខិតខំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យខំបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋបន្តទៀតឲ្យកាន់តែល្អប្រសើថែមទៀត មានទាំងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពជូនពលរដ្ឋយើងឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានសំណេះសំណាលដោយបានបញ្ជាក់ថា លោកសូមស្វាគមន៍ដល់មេបញ្ជាការ អ.ហ ក្រុងថ្មី ត្រូវសហការគ្នាជាមួយកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានក្តាប់ឲ្យបានគ្រប់បទល្មើសផ្សេងៗ រាល់គ្រប់សភាពការណ៍ ឲ្យបាននិងផ្តល់ព័ត៌មានឲ្យទៅវិញទៅមក ដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា រដ្ឋបាលក្រុងក្នុងនាមជាគណ:បញ្ជាឯកភាពរដ្ឋបាលក្រុងបាត់ដំបង ព្រោះកងកម្លាំងយើងស្ថិតក្រោម ចំណុះគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទាំងអស់។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្តូរវេណវិលជុំរបស់ថ្នាក់ដឹកនាំកងកម្លាំង គឺជារឿងធម្មតា ក៏ដូចថ្នាក់ដឹកនាំកងកម្លាំងផ្សេងទៀតទូទៅចឹងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកមេបញ្ជាការ អ.ហ ក្រុងបាត់ដំបងចាស់ ដែលបានខិតខំដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់បានបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន បានល្អប្រសើរ និងបានកសាងស្នាដៃនិងបន្សល់ទុកសមិទ្ធផលជាច្រើនសម្រាប់អង្គភាព៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...