សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសិក្សាអនឡាញជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន (Video inside)

Posted By: RoogRog Robot | 25-Jun-2024 12:00:58

2024-06-25 11:55am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ <<ការធ្វើវានុវត្តន៍ ការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត ធ្វើយ៉ាងណាបង្កលក្ខណៈ ហើយការបង្កើតឱ្យមានការរៀនអនឡាញនេះ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែ មិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សមួយដែរ>>។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក៏បានលើកជាសំណួរថា បើរៀននៅក្នុងថ្នាក់សិស្សមានចំនួន៣០នាក់ ហើយសិស្សមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក៏រៀនមិនចេះដែរ។ ប៉ុន្តែ បើសិស្សរៀនតាមអនឡាញ គាត់សង្វាតយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកគ្រូ អ្នកគ្រូ ហើយខិតខំស្រាវជ្រាវមេរៀនបន្ថែមទៀតនឹងធ្វើសិស្សដែលសិក្សាតាមអនឡាញកាន់តែមានចំណេះដឹងទូលំលូលាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការអង្គុយសិក្សានៅក្នុងថ្នាក់ ឬតាមអនឡាញ គឺស្រដៀងគ្នា ប៉ុន្តែ ចំណុចនេះមានការវិវត្តទៅមុខបន្តទៀត ដូច្នេះ ដើម្បីឱ្យធានាបែបនេះត្រូវការការច្នៃប្រឌិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ <<ហើយការរៀនតាមអនឡាញ គឺមិនមែនជារឿងថ្មីនោះទេ បើយើងមើលនៅលើសកលលោក អីឡូវនេះ គឺបានធ្វើយូរហើយអនឡាញនេះ ខ្ញុំចាំនៅដើមឆ្នាំ២០០០ មានការផ្សព្វផ្សាយរៀនអនឡាញនៅអាមេរិក ចង់បានសញ្ញាបត្រ ហើយអីឡូវបើយើងមើលនៅក្រៅប្រទេស សាកលវិទ្យាលយសឹងទាំងអស់ សុទ្ធមានការបង្រៀនតាមអនឡាញ មិនថាសាកលវិទ្យាល័យ ឬធំទេ ដូចជាសាកលវិទ្យា ហាវើដ (Harvard) សាកលវិទ្យាល័យកំពូលលើសកលលោក មានអនឡាញ>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបើកបង្រៀនតាមអនឡាញ គឺដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ពីព្រោះការបណ្តុះបណ្តាលសម័យបច្ចុប្បន្ននេះ ត្រូវការភាពបត់បែន ហើយការបណ្តុះបណ្តាលសម័យថ្មីនេះ មិនត្រូវការអង្គុយនៅក្នុងរៀន និងចាំបាច់កំណត់ម៉ោងសិក្សានោះទេ។ សម្រាប់នៅកម្ពុជា ការបើកបង្រៀននៅតាមអនឡាញ បានធ្វើឡើងកាន់តែច្រើននៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវវីដ១៩។

ចំពោះការសិក្សាតាមរយៈអនឡាញនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការសិក្សាអនឡាញនេះមានយូរមកហើយនៅកម្ពុជា ប៉ុន្តែ គ្រាន់តែខុសពីស្ថានភាពគ្នាប៉ុណ្ណោះ ពីព្រោះកាលពីជំនាន់ទសវត្ស៩០ មិនទាន់មានសេវាអ៉ីនធឺណែតគ្រប់គ្រាន់ ដូចនេះលោកគ្រូ អ្នកគ្រូ បានបង្រៀនថតវីដេអូ ផ្សាយតាមទូរទស្សន៍ ដូច្នេះមានន័យថា ការបង្រៀននេះស្រដៀងគ្នា តែគ្រាន់តែប្រើប្រាស់មធ្យោបាយផ្សេងគ្នា៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...