សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងក្រុមហ៊ុន DG Academic ចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្តីពី «ការអភិវឌ្ឍជំនាញសិប្បនិម្មិត ក្នុងកិច្ចការ»

Posted By: RoogRog Robot | 18-May-2025 15:22:07

2025-05-18 03:16pm

(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងក្រុមហ៊ុន DG Academic នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្តីពី <<ការអភិវឌ្ឍជំនាញសិប្បនិម្មិត ក្នុងកិច្ចការ - Artificial Intelligence (AI) Skilled workforce>>។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង ក្រុមហ៊ុន DG Academic។

ការចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្តីពី <<ការអភិវឌ្ឍជំនាញសិប្បនិម្មិត ក្នុងកិច្ចការ>> នឹងបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សាបច្ចុប្បន្នរបស់ PPIU លើគ្រប់ជំនាញ ព្រមគ្នាដែរ PPIU និង DG Academy ក៏នឹងរៀបចំវគ្គសិក្សាពិសេសសម្រាប់បុគ្គលិកក្រុមហ៊ុន ស្ថាបនរដ្ឋ អង្គការជាតិ និងអន្តរជាតិដែលមានបំណងបញ្ជ្រាប និងប្រើប្រាស់ AI ដើម្បីជួយក្នុងក្នុងការបំពេញកិច្ចការឲ្យមានភាពប្រសើរ និងទទួលបាននូវប្រសិទ្ធភាពខ្ពស់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...