អភិបាលរាជធានីភ្នំពេញ៖ តំបន់ Walk Street ចំណីអាហារកាន់តែសម្បូរបែប ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងកាន់តែទទួលការពេញនិយមភ្ញៀវជាតិ-អន្តរជាតិ

Posted By: RoogRog Robot | 18-May-2025 20:20:06

2025-05-18 08:12pm

(ភ្នំពេញ)៖ ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើង (Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះជាសំណេររបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង Page ផ្លូវការរបស់លោក នារាត្រីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយពេលលោក និងលោកស្រី ដែលអមដំណើរដោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។

ការអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើង (Walk Street) ពីសំណាក់លោក ឃួង ស្រេង គឺដើម្បីជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទីតាំងនេះ ឱ្យកាន់តែល្អប្រសើរ ជាមួយនិងការរិះរកចំណុចបំពេញបន្ថែម បើទោះបីផ្លូវថ្មើរជើង (Walk Street) ទទួលការពេញនិយមពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិហើយក្តី។

នាផ្លូវថ្មើរជើង (Walk Street) ក្នុងសប្ដាហ៌ទី១៤នេះ បើទោះបីមិនមានការបន្ថែមការសម្តែងសិល្បៈប្រពៃណីថ្មីក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ នៅតែសម្រុកទៅដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

ក្រោយការបើកឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង រហូតទទួលបានការកោតសរសើរពីសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង ដែលធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា <<ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី>>៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...