ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ស្នើឲ្យជំរុញគោលនយោបាយគាំទ្រការធ្វើចំណាកស្រុកប្រកបដោយមនុស្សធម៌ និងការផ្តល់ឱកាសស្មើគ្នា

Posted By: RoogRog Robot | 18-May-2025 21:11:28

2025-05-18 09:06pm

(សាធារណរដ្ឋកូរ៉េ)៖ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ស្នើឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះការជំរុញគោលនយោបាយដែលគាំទ្រ ការធ្វើចំណាកស្រុកប្រកបដោយមនុស្សធម៌ និងការផ្តល់ឱកាសស្មើគ្នា។ ការលើកឡើងរបស់លោកស្រី ជ្រឹង បុទុមរង្សី ក្នុងឱកាសចូលរួមកម្មវិធីបុណ្យវប្បធម៌ពិភពលោក ក្រុងហ្វាសង់ លើកទី១៨ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីនេះ រៀបចំដោយសាលាក្រុងហ្វាសង់ និងមជ្ឈមណ្ឌលផ្តល់សេវាសម្រាប់សហគមន៍អន្តោប្រវេសន៍ក្រុងហ្វាសង់ ក្រោមអធិបតីភាព លោក ឆុង ហ្គូវ៉ុន អភិបាលរងក្រុងហ្វាសង់ និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូតប្រចាំសាធារណរដ្ឋកូរ៉េមួយចំនួន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ និងសហគមន៍បរទេសនៅក្រុងហ្វាសង់ប្រមាណជា៥,០០០នាក់។

ជាមួយគ្នានោះ ឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចាត់ទុកព្រឹត្តិការណ៍បែបនេះ ជាព្រឹត្តិការណ៍ដែលបើកចំហរឲ្យមានការសន្ទនា ផ្នែកគោលនយោបាយកាន់តែប្រសើរជាងមុន និងជាការបង្កើតមិត្តភាព ដែលអាចកំណត់អនាគតនៃការអភិវឌ្ឍសហគមន៍ និងការងារដល់ប្រជាពលរដ្ឋពីបណ្តាប្រទេសនានានៅក្នុងសាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា កម្មវិធីនេះមានប្រទេសចំនួន១៤ចូលរួមបង្ហាញវប្បធម៍រៀងៗខ្លួន ក្នុងឱកាសនោះ សហគមន៍ខ្មែរក៏បានចូលរួមផ្សព្វផ្សាយវប្បធម៌ តាមរយៈការសម្តែងរបាំក្រមាផងដែរ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...