លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សំណេះសំណាល និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដល់យុវជនគណបក្សខេត្តមណ្ឌលគិរី

Posted By: RoogRog Robot | 18-May-2025 18:04:15

2025-05-18 06:00pm

(មណ្ឌលគិរី)៖ លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិកាគណបក្សខេត្តមណ្ឌលគិរី នារសៀលថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដល់យុវជនគណបក្សខេត្តមណ្ឌលគិរី។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ សមាជិកគណកម្មាធិការកណ្ដាល និងជាអនុប្រធានប្រចាំការ គណៈកម្មាធិកាគណបក្សខេត្ត លោក បណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លោក សាយ ម៉េងគីម ប្រធានយុវជនគណបក្សខេត្ត រួមទាំងលោក លោកស្រី គណកម្មាធិការគណបក្សខេត្ត និងយុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមសកម្មជនយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក៏បានផ្តល់បទអន្តរាគមន៍ ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់យុវជនគណបក្សខេត្តមណ្ឌលគិរី ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម ជាមួយនេះត្រូវពង្រឹងការផ្សព្វផ្សាយអោយបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានា។

លោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិកាគណបក្សខេត្តមណ្ឌលគិរី បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ របស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដែលកន្លងមក ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងបំពេញការងារ និងធ្វើសកម្មភាពសំខាន់ៗក្នុងការបំផុសចលនាយុវជនដើម្បីគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ និងកិច្ចសហការល្អក្នុងជួរយុវជន ជាពិសេស ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ តស៊ូលះបង់ ទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានប្រកបដោយសុឆន្ទៈពិតប្រាកដជាមួយគណបក្ស ហ៊ានការពារគណបក្ស និងទៅបោះឆ្នោតជូនគណបក្ស រហូតទទួលបានជ័យជំនះជាបន្តបន្ទាប់។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជនគណបក្សប្រជាជនកម្ពុជា។

លោក បានធ្វើការរម្លឹកអំពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលលោកធ្លាប់បានឆ្លងកាត់ក្នុងការចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ លោកបានណែនាំដល់យុវជនគណបក្សប្រជាជនកម្ពុជា៖

១៖ តាំងចិត្ត ខិតខំតស៊ូ និងគិតគូរឱ្យបានច្បាស់លាស់គ្រប់កាលៈទេសៈ ដើម្បីបង្កើតស្នាដៃថ្មីៗសម្រាប់ប្រទេសជាតិ។២៖ ឧស្សាហ៍ព្យាយាម ក្នុងការសិក្សារៀនសូត្រ ស្វែងរកចំណេះដឹង ពង្រឹងសមត្ថភាព ដើម្បីបំពេញការងារជូនគណបក្សក៏ដូចជាប្រទេសជាតិ ដោយម្ចាស់ការទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។៣៖ យុវជនត្រូវបន្តធ្វើកិច្ចការឱ្យកាន់តែខ្លាំងក្នុងបរិបទនៃសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សគ្រប់ជាន់ថ្នាក់បានបន្សល់ទុកឱ្យ ដើម្បីធ្វើឱ្យតម្លៃនៃសន្តិភាពបន្តចាក់ឫសគល់ ឱ្យកាន់តែរឹងមាំសម្រាប់យុវជនជំនាន់ក្រោយ។៤៖ យុវជនត្រូវបន្តផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយ ស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដោយផ្តោតលើផ្នែកនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំង។៥៖ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីបន្តថែរក្សាជ័យជម្នះឱ្យបានគ្រប់ការបោះឆ្នោត ដោយជំរុញសមាជិកគណបក្សទាំងអស់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ស្របតាមយុទ្ធសាស្ត្រ <<សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក>>៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...