ប្រកាសទទួលយកសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២០នាក់ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត

Posted By: RoogRog Robot | 18-May-2025 14:25:40

2025-05-18 02:21pm

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តកំពត ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពីធីសំណេះសំណាលទទួលយកសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៤២០នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក ឡេង សុវណ្ណារ៉ា ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត លោក ហុង ភាព ក្រុមការងារចលនាកសាង សមាជិកបក្សមូលដ្ឋានខេត្តកំពត, លោក អ៊ឹម វិរៈ ក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត, លោក អ៊ួច សំណាង ក្រុមចលនាកសាងសមាជិកបក្សខេត្តកំពត, លោក គង់ គឹមសាធ ប្រធានក្រុមប្រឹក្សាស្រុក លោកអធិការ លោកមេឃុំ មេភូមិ និងបងប្អូនប្រជាការពារជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន៤២០នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀតបញ្ចូលសមាជិកគណបក្សប្រជាជន។

នៅក្នុងឱកាសកម្មវិធីនោះ លោកបណ្ឌិត ហ៊ុន សុខា បានថ្លែងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាព គ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ ជូនប្រជាជន ហើយបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមានមតិសំណេះសំណាលទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសមាជិកសមាជិកាអតីតគណបក្សប្រឆាំងនានា៤២០នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅក្នុងកម្មវិធីថ្ងៃនេះ។

លោកបណ្ឌិត ក៏បានណែនាំឱ្យសមាជិកថ្មី ត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកយ៉ាងលំបាក ទោះជាស្ថិតនៅក្នុងតម្លៃណាមួយក៏ដោយ និងធ្វើយ៉ាងខិតខំធ្វើឱ្យបក្សប្រជាពលជនឱ្យបានរឹងមាំ តាមរយៈការខិតខំសាមគ្គីគ្នា និងត្រូវគោរពសិទ្ធិរបស់សមាជិកបក្សដែលមានចែងក្នុងលក្ខន្តិកៈគណបក្ស និងបានរំលឹកជូនសមាជិក សមាជិការបក្សអំពីប្រវត្តិការតស៊ូ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...