ប្លង់រួម «ប្រាំក្នុងមួយ»៖ ការបកស្រាយចំពោះទ្រឹស្តី និងការអនុវត្តជាក់ស្តែងនូវការសម្រេចបាននូវទំនើបកម្ម

Posted By: RoogRog Robot | 18-May-2025 16:23:55

2025-05-18 04:18pm

(ប៉េកាំង)៖ ប្រទេសចិនមានការដាក់ពង្រាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងដំណើរការជំរុញ ធ្វើទំនើបកម្ម គឺប្លង់រួម "ប្រាំក្នុងមួយ" ដែលជាការរចនាកម្រិតកំពូលសម្រាប់ការអភិវឌ្ឍជាតិ ដែលធ្វើឡើងដោយបក្សកាន់អំណាច។

ប្លង់រួម "ប្រាំក្នុងមួយ" ត្រូវបានលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ក្នុងឆ្នាំ ២០១២ ដែលគ្របដណ្តប់ លើវិស័យសំខាន់ៗចំនួនប្រាំ គឺការកសាងសេដ្ឋកិច្ច ការកសាងនយោបាយ ការកសាងវប្បធម៌ ការកសាងសង្គម និងការកសាងអរិយធម៌អេកូឡូស៊ី។ ស្នូលនៃយុទ្ធសាស្រ្តនេះ គឺដើម្បីបំបែករូបមន្តកំណើនសេដ្ឋកិច្ច តែមួយវិមាត្រ និងចាត់ទុកការកសាងទំនើបកម្មជាសរីរាង្គទាំងមូលសម្រាប់ការធ្វើផែនការរួម៖

ការកសាងសេដ្ឋកិច្ច គឺជាភារកិច្ចស្នូល ដើរតួនាទីជាមូលដ្ឋានក្នុងការធ្វើទំនើបកម្ម និងផ្តល់មូលដ្ឋានសម្ភារៈសម្រាប់វិស័យផ្សេងៗទៀត។

ការកសាងនយោបាយ មានមុខងារធានាដល់ប្រព័ន្ធច្បាប់។ ប្រទេសចិនធានានូវការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ច្បាប់កំណត់នៃការបន្តវេនមរតកវប្បធម៌ និងអភិបាលកិច្ចសង្គមប្រកបដោយសណ្តាប់ធ្នាប់ តាមរយៈការកែលម្អប្រព័ន្ធអភិបាលកិច្ច និងការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។

ការស្ថាបនាវប្បធម៌ដើរតួនាទី ក្នុងការដឹកនាំផ្នែកស្មារតី។ ប្រទេសចិនប្រើប្រាស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងគុណតម្លៃស្នូលសង្គមនិយម ដើម្បីប្រមូលផ្តុំគំនិតឯកភាពសង្គម ផ្តល់កម្លាំងចលករខាងវប្បធម៌សម្រាប់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្តល់ការគាំទ្រដល់ការកសាងនយោបាយ និងសង្គមជាមួយនឹងអំណាចទន់របស់ជាតិ។

ការកសាងសង្គមមានមុខងារលំនឹងស្ថេរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ តួយ៉ាង ប្រព័ន្ធសន្តិសុខសង្គមដ៏ធំបំផុត របស់ពិភពលោក ដូចជាប្រព័ន្ធធានារ៉ាប់រងសោធននិវត្តន៍ និងប្រព័ន្ធធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលគ្របដណ្តប់លើមនុស្ស ចំនួន ១,១ ពាន់លាននាក់ និង១.៣ លាននាក់ និងកម្ចីដល់កសិករទំហំ ១០ ទី្រលានយាន់ប្រាក់ចិនបានឆ្លុះបញ្ចាំងពី ការសម្របសម្រួលនៃធនធានរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតបរិយាកាសសង្គមដ៏មានស្ថេរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការកសាងអរិយធម៌អេកូឡូស៊ី គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសចិនបានកំណត់ជិតមួយភាគបី នៃទំហំដីរបស់ប្រទេសជា "ខ្សែបន្ទាត់ក្រហមសម្រាប់ការពារអេកូឡូស៊ី" ដែលគ្របដណ្តប់ធនធានធម្មជាតិ ដូចជាព្រៃឈើ វាលស្មៅ ដីសើម វាលខ្សាច់ និងផ្ទាំងទឹកកកជាដើម។ លើសពីនេះ ប្រទេសចិនក៏ បានគូស "ខ្សែបន្ទាត់ក្រហមនៃដីស្រែចំការ ជាមូលដ្ឋាននិងជាស្ថាពរ" ដើម្បីធានាថា ប្រជាជនចិនកាន់ចានបាយនៅក្នុងដៃរបស់ខ្លួន និង "ខ្សែបន្ទាត់ព្រមានអំពី ការអភិវឌ្ឍន៍ទីក្រុង" ដើម្បីបង្កាកុំឱ្យអភិវឌ្ឍទីក្រុងដោយគ្មានដែនកំណត់។ "ខ្សែបន្ទាត់ទាំងបី" នេះបានធ្វើឱ្យមានតុល្យភាព រវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលសម្រេចបាននូវការចង់បានភ្នំមាសភ្នំប្រាក់ផង និងចង់បានភ្នំបៃតង និង ទឹកថ្លា ផង។

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការដាក់ពង្រាយ និងអនុវត្តជាក់ស្តែងខាងអភិបាលកិច្ចអំពីប្លង់មេ "ប្រាំក្នុងមួយ" ប្រទេសចិនបានរក្សាបាន នូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រហែល ៦% ខណៈពេលដែលកាត់បន្ថយ ការប្រើប្រាស់ថាមពលក្នុងមួយឯកតា នៃផលិតផលក្នុងស្រុកសរុបចំនួន ២៦% និងបង្កើនសន្ទស្សន៍សុភមង្គលជាតិ ១៨%ដែលបង្ហាញពីអត្ថប្រយោជន៍ពហុវិមាត្រ នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...