ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅសស្តីពី «សន្តិសុខជាតិចិនក្នុងយុគសម័យថ្មី»

Posted By: RoogRog Robot | 13-May-2025 16:48:16

2025-05-13 04:46pm

(ប៉េកាំង)៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី <<សន្តិសុខជាតិចិនក្នុងយុគសម័យថ្មី>> នៅថ្ងៃទី១២ខែឧសភា ក្នុងគោលបំណងអធិប្បាយ ដោយគ្រប់ជ្រុងជ្រោយពីគំនិតច្នៃប្រឌិតថ្មី ការអនុវត្តជាក់ស្តែង ប្រកបដោយភាពរស់រវើក និងសមិទ្ធផលនៃកិច្ចកសាងនៃការងារសន្តិសុខជាតិចិន ក្នុងយុគសម័យថ្មី និងបង្កើនការយល់ដឹង និងការស្វែងយល់របស់សហគមន៍អន្តរជាតិចំពោះសន្តិសុខជាតិចិន។

សៀវភៅសនេះចែកជា៦ផ្នែក គឺ ប្រទេសចិនបានបំពេញបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពចំពោះពិភពលោក ដែលមានស្ថានការណ៍ច្របូកច្របល់ ទស្សនសន្តិសុខជាតិទូទៅ បានចង្អូលបង្ហាញទិសដៅណែនាំ សម្រាប់សន្តិសុខជាតិក្នុងយុគសម័យថ្មី។

ការផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការឆ្ពោះទៅមុខប្រកបដោយភាពនឹងនរ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ការពង្រឹងសន្តិសុខក្នុងការអភិវឌ្ឍ ស្វែងរកការអភិវឌ្ឍក្នុងសន្តិសុខ។ ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ជំរុញសន្តិសុខរួមនៃអន្តរជាតិ។ ការជំរុញទំនើបកម្មប្រព័ន្ធសន្តិសុខជាតិនិង សមត្ថភាពក្នុងកំណែទម្រង់ស៊ីជម្រៅ។

សៀវភៅសបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមសន្តិសុខសកលមិនត្រឹមតែជា “ទំព័រសន្តិសុខ” នៃសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ទំព័រពិភពលោក” នៃទស្សនសន្តិសុខជាតិទូទៅផងដែរ ។ ប្រទេសចិនបានគ្រោងផែនការសន្តិសុខរបស់ខ្លួននិងសន្តិសុខរួម ផ្តួចផ្តើមឱ្យបង្កើនអភិបាលកិច្ចសន្តិសុខសកល អនុវត្តទស្សនអភិបាលកិច្ចសកល ដែលមានការពិគ្រោះពិភាក្សាជាមួយគ្នា ការកសាងជាមួយគ្នានិងការចែករំលែកគ្នា ក៏ដូចជាប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលផ្លាស់ប្តូរទៅរក ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...