មន្ទីរព័ត៌មាខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News»

Posted By: RoogRog Robot | 13-May-2025 22:39:22

2025-05-13 08:35pm

(កណ្តាល)៖ មន្ទីរព័ត៌មានខេត្តកណ្តាល សហការជាមួយ រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់តាខ្មៅ និងសហភាពសហពន្ធ័ យុវជនក្រុងតាខ្មៅ បានធ្វើយុទ្ធនាការ<<និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say NO To fake News ) ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ ម៉្យាងទៀត ដើម្បីរំលឹកដល់សាធារណជន អំពីការប្រើប្រាស់បណ្តាញសង្គម ដោយមានការទទួលខុសត្រូវ ព្រមទាំងវប្បធម៌ប្រើប្រាស់ព័ត៌មានត្រឹមត្រូវ និងអភិវឌ្ឍស្មារតីវិភាគ ព័ត៌មាន។

យុទ្ធនាការនេះ បានប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នារសៀលថ្ងៃទី១៣ឧសភា ឆ្នាំ២០២៥ នេះ ។

លោក ចាប វន្នី ប្រធានមន្ទីព័ត៌មានខេត្តកណ្តាល បានឱ្យដឹងថា ការបង្កើត អក្ខរកម្មព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ត្រឹមត្រូវ ជាកត្តាសំខាន់ ក្នុងការទប់ស្កាត់ ការរីកសាយភាយ នូវព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ។

លោកថា ពិធីនេះ មានការដង្ហែបដា ក្រោមពាក្យស្លោក <<ចូលរួមទប់ស្កាត់ ការសាយភាយព័ត៌មានក្លែងក្លាយ គឺជាទទួលខុសត្រូវ របស់យើងម្នាក់ៗ>> <<អ្នកនាំសារល្អ ផ្តល់ព័ត៌មានដោយផ្ទៀងផ្ទាត់ មុននិងផ្សាយ ឬចែករំលែក>>។ ទន្ទឹមនឹងនោះយុទ្ធនាការក៏បានប្រើប្រាស់មធ្យោបាយ ឧឃោសនស័ព្ទ និងចែកខិតបណ្ណជូនដល់អាជីវករលក់ដូរ និងប្រពលរដ្ឋ ក្រុងតាខ្មៅ ក្រោមពាក្យស្លោក <<ប្រយ័ត្នព័ត៌មានក្លែងក្លាយ>>, មិនមែនរាល់ព័ត៌មានដែលអ្នកឃើញលើបណ្តាញទំនាក់ទំនងសង្គម គឺជាព័ត៌មានពិតទាំងអស់នោះទេ>>។

គួររំលឹកថា យុទ្ធនាការនេះ គឺជាកម្មវិធី ដែលក្រសួងព័ត៌មាន បានចាប់ផ្តើម នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ មានគោលបំណង លើកកម្ពស់ការយល់ដឹង របស់សាធារណជន អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះនឹងអនុវត្តរយៈពេល ១២ខែ ទូទាំងប្រទេស ដោយមានការចូលរួមពីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...