ក្រសួងសាធារណការ ចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ

Posted By: RoogRog Robot | 13-May-2025 20:34:08

2025-05-13 08:32pm

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងស្តីពីការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វេីឡេីងតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។

ករណីសាធារណជន មានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មកយើងខ្ញុំតាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...