លោក ហ្សេលេនស្គី ថារុស្ស៉ីបន្តការវាយប្រហារ ហើយមិនទាន់ឱ្យដំណឹង ពាក់ព័ន្ធកិច្ចចរចាដោយផ្ទាល់

Posted By: RoogRog Robot | 13-May-2025 15:01:41

2025-05-13 02:55pm

(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីកំពុងបន្តការវាយប្រហារមកលើអ៊ុយក្រែន ហើយមិនទាន់ផ្តល់ចម្លើយមកទេ ជុំវិញសំណើជំនួបកិច្ចចរចាផ្ទាល់ ដែលអាចធ្វើឡើងនៅប្រទេសតួកគីយ៉េ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥។

លោក ហ្សេលេនស្គី គូសបញ្ជាក់ថា <<ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៉ី នៅតែបន្ត។ ទីក្រុងមូស្គូ រក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ វាគួរឱ្យចម្លែកណាស់>>។ លោកបាននិយាយម្តងទៀតថា <<ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ គាំទ្រកិច្ចប្រជុំដែលបានស្នើឡើង ហើយចង់ឱ្យលោកមានវត្តមាន ក្នុងជំនួបចរចានៅតួកគីយ៉េនេះ>>។

បើតាមលោក ត្រាំ កិច្ចចរចានៅក្នុងទីក្រុងអ៉ីស្ដង់ប៊ុល នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា នឹងក្លាយជាក្ដីសង្ឃឹមមួយ ហើយរូបលោកអាចចូលរួមជាមួយរុស្ស៉ី និងអ៊ុយក្រែន អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងសប្ដាហ៍នេះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...