ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ ការសម្លុតកំហែងខាងពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍លើសពី ៩០ភាគរយ គាំទ្រឱ្យប្រទេសចិនចាត់វិធានការតបតវិញដ៏ខ្លាំងក្លា

Posted By: RoogRog Robot | 30-Apr-2025 16:59:46

2025-04-30 04:52pm

(ប៉េកាំង)៖ ខណៈពេលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកាន់អំណាចបាន ១០០ ថ្ងៃ តាមការស្ទង់មតិជាសកល ដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបង្ហាញថា ទង្វើសម្លុតកំហែងខាងពន្ធគយរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យសន្ទុះប្រឆាំងសហរដ្ឋអាមេរិក នៅជុំវិញពិភពលោក កើនឡើងយ៉ាងឆាប់រហ័ស។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៧ ក្នុងចំណោមប្រទេសចំនួន ៣៨ បានគាំទ្រវិធានការតបតរបស់ប្រទេសចិន ដែលបង្ហាញថា ការពួតដៃគ្នាគាំពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ បានក្លាយជាគំនិតឯកភាពរួមជាសកល។

ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,២ ភាគរយសម្គាល់ឃើញថា គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក នឹងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦០,២ ភាគរយដែលមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីសម្គាល់ឃើញថា "ការបង្កើនការដាក់កំហិតចំពោះការនាំចេញ និងការដាក់ទណ្ឌកម្មដោយឯកតោភាគី" របស់អាមេរិកមិនអំណោយផលដល់ ការអភិវឌ្ឍរបស់ប្រទេសខ្លួន។

ទង្វើសម្លុតកំហែងរបស់អាមេរិក បាននិងកំពុងត្រូវបានប្រឆាំងតបតយ៉ាងដាច់ខាតពីប្រទេសចិន ដែលទទួលបានការគាំទ្រខ្ពស់ ពីអ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោក។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសចំនួន ៣៨ មានចំនួន ៣៧ ប្រទេសគាំទ្រចំពោះវិធានការប្រឆាំងតបតរបស់ប្រទេសចិន ដែលមានអត្រា ៩៧,៤ ភាគរយនៃចំនួនអ្នកផ្តល់បទសម្ភាសន៍៕

វិទ្យុមិត្តភាពកម្ពុជាចិន




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...