ក្រសួងកសិកម្ម, រដ្ឋបាលជលផល និង FAO រៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ទៅកាន់សហគមន៍នេសាទ២ទីតាំង ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់

Posted By: RoogRog Robot | 30-Apr-2025 19:52:19

2025-04-30 07:46pm

(ពោធិ៍សាត់)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន ១១ស្ថាប័ន ដើម្បីចុះមកផលិតព័ត៌មានសហគមន៍នេសាទចំនួន ២ទីតាំង ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។

ទស្សនកិច្ចនេះដឹកដោយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ស្រ៊ុន លឹមហុង អនុប្រធានរដ្ឋបាលជលផល, លោក Koen Everaert តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុប នៃកម្ពុជា, លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មប្រចាំនៅកម្ពុជា, លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឌុក សុខា ប្រធានសហគមន៍នេសាទ ស្រីចឹក, អ្នកសារព័ត៌មានមកពី១១ស្ថាប័ន និងប្រជានេសាទជាច្រើនរូបផ្សេងទៀត។

ដំណើរទស្សនកិច្ច ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...