ក្រសួងអប់រំថៃ នឹងរៀបចំបញ្ជូនសិស្ស និស្សិត លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ មកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ

Posted By: RoogRog Robot | 30-Apr-2025 16:21:05

2025-04-30 04:13pm

(ភ្នំពេញ)៖ ក្រសួងអប់រំថៃ មានគម្រោងរៀបចំបញ្ជូនសិស្ស និស្សិត លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំរបស់ខ្លួន មកទស្សនាកម្ពុជាជាប្រចាំឆ្នាំ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនរបស់ប្រទេសថៃ ភ្ជាប់កម្មសិក្សាអប់រំទៅក្នុងបណ្តាប្រទេសអាស៊ាន។

ការបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trip) របស់តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃមកកម្ពុជា។

ជាលទ្ធផលនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញនូវជំហរគាំទ្រ និងស្វាគមន៍គម្រោងរៀបចំបញ្ជូនសិស្ស និស្សិត លោកគ្រូ-អ្នកគ្រូ មកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ និងបានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានទុកចិត្តជ្រើសរើសកម្ពុជា ជាគោលដៅទស្សនកិច្ចកម្សាន្តប្រចាំឆ្នាំ និងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ប្រកបដោយភាពរលូន និងជោគជ័យ ឈានដល់ការចុះកិច្ចសន្យានាដំណាច់ឆ្នាំ២០២៥នេះ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...