ចិន ដាក់បន្ទុកលើពន្ធគយអាមេរិក ជាហេតុធ្វើឱ្យការទទួលយកយន្តហោះ Boeing ត្រូវបញ្ឈប់

Posted By: RoogRog Robot | 29-Apr-2025 16:08:48

2025-04-29 04:06pm

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារ ទី២៩ ខែមេសា បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិក ថាជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្មចិន ការ​អនុវត្ត​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម​ និង​​ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងបញ្ជាក់ថា <<កិច្ចសហការរវាងក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ជាមួយក្រុមហ៊ុន ​Boeing នៅ​អាមេរិក​ ត្រូវរង​គ្រោះ​​ខ្លាំង>>។

គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិត ១៤៥ភាគរយលើផលិតផលជាច្រើនរបស់ចិន ខណៈទីក្រុងប៉េកាំងបានឆ្លើយតបវិញ ដោយយកពន្ធ ១២៥ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...